កំពង់ធំ = ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងសហការី នៅព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បាននាំយក អង្ករចំនួន២.០០០គីឡូក្រាមស្មើរនិង(២តោន) ជួយឧបត្ថម្ភជូនដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ ដែលមានឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជាប្រធាន ដើម្បីចូលរួមចំណែកជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ក្នុងទឹកដីខេត្តកំពង់ធំ។
ឯកឧត្តម ស៊ិន វិរៈ បានមានប្រសាសន៍ថា ដោយមើលឃើញពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្នដែលកំពុងលិចលង់ដោយសារទឹកជំនន់ក្នុងខេត្តកំពង់ធំ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ និងសហការី បានជួយឧបត្ថម្ភអង្ករជូនដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្តកំពង់ធំជាចំបាច់ដើម្បីជួយសម្រាលការទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ននូវជីវភាពប្រចាំថ្ងៃរបស់ពួកគាត់៕ប៊ុនរិទ្ធី