ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ

ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានរំលឹកប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្ម សិទ្ធិនេះ ត្រូវថែរក្សាឱ្យបានល្អ កុំឱ្យខូច រឺបាត់បង់ ព្រោះវាមានផលប្រយោជន៍ក្នុងការប្រើប្រាស់តាមការជាក់ស្តែងដើម្បីលើកស្ទួយជីវភាព និងជាផ្នែកុំមួយចូលរួមបន្ថយទំនាស់ដីធ្លី និងធានាបានការកាន់កាប់ដីធ្លីដោយស្របច្បាប់ ។

ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសុរិយោងដីខេត្ត បានឱ្យដឹងថា លទ្ធផលដែលទទួលបានពីការចុះបញ្ជីដីនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ក្បាលដីដែលគណៈកម្មការរដ្ឋបាល បានលើកសំណើរសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)សរុបចំនួន ៦៩៥ក្បាលដីក្នុងចំណោមក្បាលដីសរុបចំនួន៨៤៣។
ក្នុងនោះ ប្រភេទទ្រព្យ រួមប្តីប្រពន្ធ ៤៩៣ក្បាលដី, ទ្រព្យលីវ ៥៩ក្បាលដី, ទ្រព្យខាងប្តី ២៤ក្បាលដី, ទ្រព្យខាងប្រពន្ធ ៩៤ក្បាលដី, ទ្រព្យកម្មសិទ្ធិអវិភាគ ២៣ក្បាលដីនិងទ្រព្យក្រុមហ៊ុនមាន២ ក្បាលដី៕