ប្រជាពលរដ្ឋក្រីក្រចំនួន១០៣១គ្រួសារ មកពី ៤ឃុំ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុទទូលបានអំណោយ កាកបាទក្រហមកម្ពុជា

0

ខេត្តព្រះសីហនុ ៖ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជនអ្នកវិនិយោគ ក្នុងខេត្ត  សមាជិក សមាជិកា គណៈកម្មាធិការអនុសាខាស្រុកកំពង់សីលា និងក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម នៅព្រឹកថ្ងៃ ទី ២៤ ខែតុលា ឆ្នាំ២០២០នេះបានចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែក ជូនដល់ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ សរុបចំនួន ១០៣១គ្រួសារ មកពី ៤ឃុំ ក្នុងស្រុកកំពង់សីលា  ដោយកម្មវិធី នេះ រៀបចំឡើង នៅក្នុងបរិវេណ វត្តកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយក្នុងនោះ  ក្នុង១គ្រួសារ ទទួលបាន៖ អង្គរ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ  ឃីត ១ (ភួយ១ មុង១ ក្រមា១ សារុង១) និងថវិកា ៥ម៉ីនរៀល។

.ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ទន្ទឹមនឹងនោះ ឯកឧត្ដម ឯកឧត្តម សុំអំពាវនាវដល់បងប្អូន ប្រជាពល រដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលក សមុទ្រធំៗខ្ពស់ៗបន្តទៀត ។ ក្នុងពេលនេះដែរ  សូមបងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេស ទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ។ ឯកឧត្តមក៏បានសុំឲ្យស្រ្តីទាំងអស់យកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹង សុខភាពមាតានិងទារកទៅមន្ទីរពេទ្យពិនិត្យសុខភាពឲ្យបានទៀងទាត់ព្រមទាំងនាំកូនចៅទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ចំនួនតាមការកំណត់របស់គ្រូពេទ្យ ។ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជ មាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យ ជាប្រចាំ ដោយលាងសំអាតដៃឲ្យបាន ញឹកញាប់ ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញ ទៅទី សាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ម៉្យាងងវិញទៀតឯកឧត្តមប្រធានចូលរួមសោកស្តាយនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារ ដោយសារលង់ទឹក ដោយសារជំនន់ ទឹកភ្លៀងកន្លងមកនេះ ហើយក៏ក្រើនរលឹកដល់ពុកម៉ែ បងប្អូនទាំងអស់ ក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាល ឱ្យបាត់បង់ជីវិតដោយសារលង់ទឹកបានដូចនេះត្រូវការពារពួកគេឱ្យបានល្អជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ ៕នាគសមុទ្រ