សៀមរាប៖ នៅភូមិត្រពាំងថ្មឃុំតាសៀមស្រុកស្វាយលើខេត្តសៀមរាបមានករណីកើតឡើងអំពីជំលោះដីធ្លីមួយកន្លែងនៅចំណុចដូនមុំដែលម្ចាស់ដីឈ្មោះជា អនភេទប្រុសអាយុ៦៣ឆ្នាំរស់នៅក្នុងភូមិ ឃុំខាងលើបានប្រាប់ភ្នាក់ងារអ្នកយកព័ត៌មានខេមរាថារូបលោកបានរស់នៅក្នុងភូមិត្រពាំងថ្មនេះតាំងពីឆ្នាំ២០០៧មកម្លេះ ហើយរូបលោកមានផ្ទៃដី១០០គុណ៥០០ម៉ែត្រការេជាប្រភេទដីលំនៅដ្ឋាន និង ប្រភេទដីចំការ។ កាន់កាប់លិខិតលេខ៣២១.១១យ.ត.លទួលស្គាល់ដោយលោកទុំ រិនមេឃុំតាសៀមចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១១.។
មកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ក្រុមយុវជនស្មគ្រចិត្តរបស់សម្តេចតេជោហ៊ុន សែនបានចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងភូមត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ដោយលោកជា អនភេទប្រុសអាយុ៦៣ឆ្នាំរូបនេះក៏បានទទួលផ្លង់ដីមួយច្បាប់ ផងដែរ។ យោងអនុក្រិត្យលេខ.២៤៦.អ.ន.ក្រ.ប ចុះថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០១២ កំណត់សំគាល់ទំហំផ្ទៃក្រឡាគណនាតាមការវាស់វែងជីភីអេស លេខ៦២.៥កាន់ដាយ និង សន្លឹកផែនទីលេខ.៥៨៣៦.១១៧៥ ក្បាលដីលេខ៦៤៣ មានទំហំសរុប ៣២៥៧៥ម៉ែត្រការេ ចុះហតុ្ថលេខាដោយប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម(ហត្ថលេខា. សែ សាមុត) មកដល់ថ្ងៃទី២៧ ខែសីហារឆ្នាំ២០១៣នៅវេលាម៉ោង៧.១២នាទីព្រឹកឈ្មោះម៉ាប់ ភេប្រុស
រស់នៅភូមិឃុំជាមួយគ្នាបានយកកន្តៀវមកច្រូតសន្តែកសៀងរបស់លោកជា អនដែលជាម្ចាស់កម្មសិទ្ធដី ព្រមទាំងប្រម៉ាទមើលងាយគ្រប់បែបយ៉ាងហើយស្រែកថា៖ ដីនេះជាដីផ្លូវអាកញ្ចាស់ លោកជា អនបានបញ្ជាក់ទៀតថា ឈ្មោះម៉ាប់បានយកដីគាត់មកធ្វើផ្លូវចំនួន១០ម៉ែត្រក្បាលនឹងបណ្តោយ៣២៥៧៥ម៉ែត្រ តែម្ចាស់ដីពុំព្រមឲ្យទេដោយដីរបស់គាត់មានផ្លង់រឹងរួចមកហើយ ។ បន្ទាប់មកឈ្មោះម៉ាប់ក៏បានដាក់ពាក្យបណ្តឹងទៅសាលាស្រុកស្វាយលើដើម្បីឲ្យសាលាស្រុកធ្វើការកោះហៅលោកជា អនដែលជាម្ចាស់កម្មសិទ្ធដីចូលរួមដោះស្រាយវិវាទដីចំណីថ្នល់នៅភូមិត្រពាំងថ្មចំណុចដូនមុំ ។ លិខិត្តអញ្ជើញលេខ.៤៨៨.១៤.ល.អ.ជចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៤ (ដោយលោកអភិបាលស្រុកស្តីទី.សំ សៅ ) ។ .
នៅថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០១៤ភ្នាក់ងារអ្នកយកព័ត៌មានខេមរាយើងបានសំភាសតាមទូរស័ព្ទជាមួយ លោក សារ៉ាន់មេបញ្ជាការរងសឹករងស្រុកស្វាយលើដែលបានដកយកផ្លង់ដីពីឈ្មោះជាអនម្ចាស់ដី មូលហេតុអ្វីបានជាលោកដកយកផ្លង់ដីពីប្រជាពលរដ្ឋដែលសូយោដីខេត្តចេញឲ្យកាន់កាប់ លោកបានឆ្លើយថា៖ ផ្លង់ដីនោះលោកបានប្រគល់ជូនទៅលោកអភិបាលស្រុកស្តីទីសំ សៅវិញហើយ ។
នៅថ្ងៃដដែលអ្នកព័ត៌មានយើងបានសុំសម្ភាសតាមទូរស័ព្ទជាមួយលោកអភិបាលស្រុកស្តីទី លោកឆ្លើយថាផ្លង់ដីឈ្មោះជា អននេះ គឺ លោកយកមកពិនិត្យនិងផ្ទៀងផ្ទាត់មើលថាតើប្រជាពលរដ្ឋប្តឹងពីឈ្មោះខាងលើនេះអំពីដីផ្លូវត្រឹមត្រូវដែលឬទេ ។ បច្ចុប្បន្ននេះលោកជា អន ដែលជាម្ចាស់កម្មសិទ្ធផ្លង់ដីសំណូមពរឲ្យអាជ្ញាធរស្រុកស្វាយលើ ប្រគល់ផ្លង់ដីជូនលោកវិញផងដែរ ។( ដោយ ឡាន់ សុចិត្ត)