ក្បែព្រំដែនមួយកន្លែង កំពុងបើកយ៉ាងចំហរអោយពលរដ្ឋខ្មែរចូលលេង

0

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋខ្មែរជាច្រើនរូប បាននិងកំពុង នាំគ្នាសម្រុកចូលលែងក្នុងបនល្បែង ( កាសុីណូ ) ក្បែព្រំដែនថៃ យ៉ាងគគ្រឹកគគ្រេងដោយមិនមានអង្គភាពជំនាញណាមួយរារាំងឡើយ បន្ទាប់ពីប្រមុខ នៃរាជរដ្ឋាភិបាល បានប្រកាសអោយបិទមួយរយៈ ដើម្បីទប់ស្កាត់ នៃការរីករាលដាល នូវជម្ងឺ កូវីដ-១៩ រួចមក ។

គួរបញ្ជាក់ដែរថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានចេញសារាចរណែនាំមួយ
ដល់គ្រប់ កាសុីណូទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយហាមឃាតដាច់ខាត នូវការបើកដៃ
អោយពលរដ្ឋខ្មែរចូលលែងល្បែងទាំងនេះ ព្រោះវាអាចឈានដល់ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បញ្ហា ភូមិ ឃុំមានសុវត្ថិភាព ដែលប្រមុខនៃរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនេះ ។

ផ្ទុយទៅវិញនៅពេលថ្មីៗចុងក្រោយនេះ បន្ទាប់ពីមានការអនុញ្ញាតអោយកាសុីណូទាំងអស់ អាចបើកដំណើរការវិញបាន ស្រាប់តែគេសង្គេតឃើញកាសុីណូមួយកន្លែង យីហោ « អុីហ្គូលឃីង » ដែលមាន
ទីតាំង នៅក្បែច្រកអន្តរជាតិដូង ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានបើកយ៉ាងចំហរ អោយពលរដ្ឋខ្មែរចូលលែងល្បែងយ៉ាងរលូន ដោយគ្មានខ្វល់នឹង ស ជ ណ ដែលក្រសួងបានដាក់ចេញ នោះឡើយ ។

ជុំវិញបញ្ហានេះដែរ ក៏គេនៅមិនទាន់ឃើញអង្គភាពពាក់ព័ន្ធណាមួយចុះពិនិត្យ និងមានវិធានការហាមឃាត់
សោះឡើយ ដែលគេសង្ស័យថា អាចជាការត្រូវដង ត្រូវផ្លែគ្នា ឬយ៉ាងណានោះទេ ដោយសារតែ កាសុីណូ
នេះ នៅដំណើរការជាធម្មតា ៕ សោ និយមរ័ត្ន