ព្រំដែនកម្ពុជា-ថៃ: កសិករថៃប្រមាណ៥០នាក់ដឹកនាំដោយមេភូមិរបស់ពួកគេ នៅតែមានមហិច្ចតាលើដីខ្មែរដែលពីមុនធ្លាប់បាន ធ្វើស្រែក្នុងតំបន់នោះ ដោយប្រើត្រាក់ទ័រ៥គ្រឿងចុះផ្ជួរស្រែធ្វើលើដីខ្មែរក្នុងភូមិសាស្ត្របង្គោលសីម៉ា៤៣ ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ដែលប្រឈមនឹងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មន្ត្រីយោធាប្រាប់អោយដឹងថា: កសិករថៃប្រមាណ៥០នាក់ដឹកនាំដោយមេភូមិរបស់ពួកគេបាននាំយកត្រាក់ទ័រ៥ គ្រឿង មកផ្ជួរព្រោះពូជស្រូវលើដីខ្មែរដោយមិនមានការអនុញ្ញាតិ ឬស្នើសុំពីខាងសមត្តកិច្ចណាមួយឡើយ ហើយថែមទាំង មិនស្ដាប់ការហាមឃាត់ពីសមត្តកិច្ចដែលនៅការពារព្រំដែន។ ក្រុមកសិករថៃបានផ្ជួរនិងព្រោះពូជស្រូវ ក្នុងស្រែលើដីខ្មែររយះពេប្រមាណជា១ម៉ោងទើបត្រូវបានបញ្ឈប់ដោយសមត្ថកិច្ចចម្រុះសហការយោធាថៃ។
លោកឧត្តមសេនីយ៏ សំ ជិត ស្នងការរងទទួលបន្ទុកព្រំដែនប្រាប់អោដឹងថា: កសិករថៃប្រមាណ៥០ ដែលជាអឌិត អ្នកធ្វើលើដីខ្មែរ រួមទាំងគ្រួសារប្តីប្រពន្ធកូនចៅផងនោះ បានយកត្រាក់ទ័រប្រមាណ៥គ្រឿង ចុះផ្ជួស្រែក្នុងតំបន់ដីខ្មែរស្រែថៃ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២៨ កក្ដដា ២០១៤ តែត្រូវកម្លាំងនគរបាលការពាព្រំដែននិងយោធា បានចុះទៅហាមឃាត់ហើយបញ្ជូនពួកគេនិងត្រាក់ទ័រត្រឡប់ទៅខាងថៃវិញ ព្រមទាំងណែនាំមិនអោយចុះផ្ជួរស្រែនេះទៀត ៕ ឃិន គន្ធា