សៀមរាប÷ អ្នកសារព័ត៏មានចំនួន៣៨នាក់ មកពីច្រើនអង្ភភាព បានទទួលវគ្គសិក្សាបណ្ដុះបណ្ដាល ស្ដីពី (ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៏មានសន្ដិភាព) រយះពេល២ថ្ងៃ ពីថ្ងៃចន្ទ ១០កើតដល់១១កើត ខែ កត្តិក ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី២៦ដល់២៧ ខែតុលា ឆ្នាំ២០២០នៅសណ្ឋាគារ ដារ៉ារាស្សី សៀមរាប រៀបចំដោយ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ហៅកាត់(ACT)។
បន្ទាប់ពី លោក លីវ សុខុន ប្រធានមន្ទីរព័ត៏មានខេត្តសៀមរាប ឡើងអានសន្ទរកថា បើកសិក្ខាសាលារួចមក លោកក៏បានផ្ដាំផ្ញើរដល់សក្ខាកាមទាំងអស់ត្រូវខិតខំស្ដាប់និងត្រងត្រាប់យកចំណេះវិជ្ជាមកអនុវត្តន៍ប្រកបដោយក្រមសីលធម៍និងវិជ្ជាជីវះត្រឹមត្រូវ ៗព័ត៏មានបែបសន្ដិភាព មានទល្យាភាព មានភាពយុត្តិធម៍ មិនលំអៀង មិនត្រូវធ្វើខ្លួនជាតុលាការ មិនត្រូវដើរតួរអាជ្ញាធរ មិនត្រូវបញ្ចេញមតិជាព័ត៏មាន មិនត្រូវតាំងខ្លួនជាអ្នកផ្ដលប្រភពព័ត៏មាន បើគេផ្ដល់ព័ត៏មានអោយប៉ុណ្ណាយើងត្រូវសរសេរប៉ុន្នឹងមិនត្រូវបន្ថែមពាក្យពេចនោះទេ។ ម្យ៉ាងទៀតអ្នកសារព័ត៏មានត្រូវធ្វើខ្លួនអោយ ស្លូតបូត សុភាពរៀបសារ ទន់ភ្លន់ មិនរើសអើង ហើយត្រូវមានទំនាក់ទំនងការទូតល្អជាមួយអាជ្ញាធរ ជាមួយភាគីពាក់ព័ន្ធ ទើបមានកិច្ចសហការផ្ដល់ព័ត៏មានពីអ្នកទាំងនោះបានល្អ ! មិនតែប៉ុណ្ណោះអ្នកសារព័ត៏មាន មិនត្រូវសរសេរព័ត៏មានបែបវាយប្រហារគេ បង្ខូចកេរ្ដិ៍ឈ្មោះគេ និងមិនត្រូវសរសេរព័ត៏មានបែរញុះញង់ បំភ្លីស បំភ្លី ធ្វើអោយសង្គមចលាចល់នោះទេ គឺត្រូវសរសេរព័ត៏មានសន្ដិភាព ព័ត៏មានពិត (បំប្លែងពីទំនាស់មកសន្ដិភាពវិញ )។
បន្ទាប់ពីសិក្ខាកាមទាំងអស់បានឆ្លងកាត់សិក្សាវគ្គបណ្ដុះបណ្ដាលស្ដីពី(ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៏មានសន្ដិភាព)ក្នុងរយះពេល២ថ្ងៃប្រកបដោយភាពជោគជ័យរួចមក ក្នុងឱកាសបិតសិក្ខាសាលា លោក លីវ សុខុន បានមានប្រសាសន៍ថាក្នុងនាមខ្ញុំប្រធានមន្ទីរព័ត៏មានខេត្តសៀមរាបនិងតំណាងអោយលោក អភិបាលខេត្តសៀមរាបខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គការក្រៅរដ្នាភិបាលនិងអង្គការដៃគូរ ព្រមទាំងមហាជនដែលតែងតែផ្ដល់វគ្គសិក្សាដល់អ្នកសារព័ត៏មាន ដូច្នេះក្នុងឱកាសនេះខ្ញុំមានកិត្តិយសក្នុងពិធីប្រគល់ វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមទាំងអស់ ព្រមទាំងផ្ដាំផ្ញើរនូវពាក្យពេជបន្ថែមទៀតដល់អ្នកព័ត៏មានត្រូវខ្លួនអោយសន្ដិភាព ហើយធ្វើព័ត៏មានបែបសន្ដិភាព មិនវាយប្រហារ មិនអោយមានភាពចលាចលដល់សង្គម ត្រូវប្រកាន់ជានូវភ្ជាប់នូវក្រមសីលធម៍និងវិជ្ជាជីវះត្រឹមត្រូវ ម្យ៉ាងទៀតអ្នកសារព័ត៏មានត្រូវរៀនរហូតមិនត្រូវឈប់រៀននោះទេហើយក៏មិនត្រូវគិតថាខ្លួនចេះគ្រប់សព្វនោះដែរ៕ប៊ុនរិទ្ធី