ដីសហគមន៍មួយកន្លែង នៅស្រុកឈូក ត្រូវបានគេគ្វៀលលក់អស់មួយចំនួន ទៅឱ្យក្រុមឈ្មួញ

0

កំពត; កាលពីថ្ងៃទី 26 ខែ តុលាឆ្នាំ 2020 នេះមានប្រជាពលរដ្ឋប្រមសណជិត 200 គ្រួសារ ដែលរស់នៅក្នុងភូមិ ត្រពាំងគុយ ភូមិត្រពាំងថ្ម និង ភូមិត្រពាំងគគីរ ស្ថិតនៅឃុំល្បើក ស្រុកឈូក ខេត្តកំពតសូមអំពាវនាវ និង ជម្រាបជូន ទៅដល់ថ្នាក់ដឹកនាំដើម្បី ដើម្បីជួយរក ដំណោះស្រាយ ក៏ដូចជាដោះ ស្រាយជូន ពួកគាត់ទាំងបីភូមិនេះផង។

បើយោងតាមប្រភពព័ត៌មួយ បានបញ្ជាក់ឲ្យដឹងថាដី ដែលប្រជាពលរដ្ឋ មានការផ្ទុះការតវ៉ា មានទីតាំ ង ស្ថិតនៅចំណុច ភ្នំត្នោត គឺជាដី សហគមន៍ប្រភពបានបន្តឲ្យដឹងថា ដីសហគមន៍ មានទីតាំងស្ថិតនៅ ចំណុចភ្នំត្នោតនោះ ត្រូវបានប្រជាពលរដ្ឋដែលមានឈ្មោះចំនួន 62 គ្រួសារ និងមានការព្រមព្រៀងគ្នា ជាមួយនឹងអាជ្ញាធរ ដែនដីមួយក្តាប់តូច បានលក់តាំងពីឆ្នាំ 2008 មកម៉្លេះ រហូតមក ដល់ឆ្នាំ 2020 នេះ ទើបប្រជាពលរដ្ឋ មានការងឿងឆ្ងល់ សង្ស័យទៅលើ អ្នកគ្រប់គ្រង និង អ្នក ការពារ ដីសហគមន៍ ដូចជាលោក ប្រធាន សហ គមន៍ និង លោកមេភូមិ លោក មេឃុំ បានសហការគ្នាលក់អស់ទៅហើយ។

រហូតមកដល់ថ្ងៃទី 27 ខែ តុលាឆ្នាំ 2020 នេះ ទៅក្រុមតំណាង សហគមន៍ មួយចំនួនបាន ប្រមូលផ្ដុំគ្នាជាមួយ ប្រជាពលរដ្ឋ ប្រមាណ 200គ្រួសារដើម្បីចុះបញ្ជី អវត្តមាន ការជួយថែរក្សាដីសហគ មន៍ ភ្នំត្នោត ដើម្បីយកមក ថែរក្សាការពារ កុំឱ្យមាន បុគ្គលណា ម្នាក់ឈ្លានពាន រំលោភ បំពានដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។

ព្រោះថាទំហំដីសហគមន៍ ភ្នំត្នោត ដែលមានផ្ទៃក្រឡាទំហំ 458 ហិតតា ឥឡូវត្រូវបានឈ្មួញមួយ ចំនួន ឃុបឃិតគ្នា ហ៊ុព័ទ្ធយកដីមួយចំនួន ធ្វើឲ្យមានការបាត់បង់ ដោយគ្មាន ប្រជាពលរដ្ឋ ណាម្នាក់ដឹងនោះទេ ។ប្រជាពលរដ្ឋ កំពុងតែចោទ ប្រកាន់លោក ប្រធានសហគមន៍ មានតួនាទី ជាអ្នកគ្រប់គ្រង និង ថែ រក្សា ដីសហគមន៍ បែជាបណ្ដែតបណ្ដោយ ឲ្យប្រ ជាពលរដ្ឋ 62 គ្រួសារ និង អាជ្ញាធរ ដែនដីមួយក្តាប់តូច យកទៅលក់ឱ្យក្រុមឈ្មួញ។

អាស្រ័យដូចបានជម្រាប ខាងលើនេះ បងប្អូនប្រជាពលរដ្ឋចំនួន3ភូមិ សូមសំណូមពរ ទៅដល់លោក អភិបាល នៃគណៈ អភិបាល ខេត្តកំពតដឹកនាំដោយ ឯកឧត្តម ជាវ តាយ សូមមេត្តាជួយរកយុត្តិធម៌ ក៏ដូចជាដំណោះស្រាយ ដល់បងប្អូនប្រជាពលរដ្ឋទាំង 3ភូមិ ដែលមានទីតាំង ស្ថិតនៅឃុំល្បើក ស្រុកឈូក ខេត្តកំពត ដើម្បីទាម ទារយកដី សហគមន៍ ភ្នំត្នោតមកវិញ ដើម្បីជួយថែ រក្សា ការពារផលប្រយោជន៍រួម នឹង ទុកជាសម្បត្តិរបស់រដ្ឋ។
ខាងសាព៍ត៌មានយើង មិនអាចសុំការបំភ្លឺ ពីអាជ្ញា ធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធទាំងនោះបានទេ ដោ យសារតែមិនស្គាល់លេខទូរសព្ទរបស់ពួកគាត់ ។