ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានករណីអគ្គីភ័យបានកើតឡើងទៅលើផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន ២គ្រួសារនៅ ឃុំផ្សេងគ្នា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់ ខ្ពស់ពីលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២០នេះ
បាននាំយក អំណោយមនុស្សធម៌របស់ កាកបាទក្រហម ចុះសួរសុខទុក្ខគ្រួសាររងគ្រោះក្នុងនោះ គ្រូសារជនរង គ្រោះទី១ រស់នៅ ក្នុងភូមិបឹងវែង ឃុំវាលរេញ និងគ្រូសារជនរងគ្រោះទី ២ រស់នៅក្នុងភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
.អំណោយមនុស្សធម៍កាកបាទក្រហម ផ្ដល់ជូនគ្រួសារជន រងគ្រោះនាពេលនេះ ក្នុងមួយគ្រួសារទទូល បាន ៖ អង្ករ ៥០គីឡូ មី ២កេះ ត្រីខ ១យួ ទឹកស៊ីអ៊ីវ ១យួ ទឹកស៊ុទ្ធ ១កេះ អាវ៥អាវ កន្ទេល១ តង់១ សាប៊ូ ២ដប ថ្នាំដុសធ្មេញ ២ដបតូច ច្រាសដុសធ្មេញចំនួន ២ដើម ឃីត១មាន(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) ព្រមទាំង ថវិកា ចំនួន ២លានរៀល ដោយឡែក សម្រាប់លោកយាយរងគ្រោះអគ្គីភ័យទី២ រស់នៅភូមិព្រែកក្រាញ់ លោក គួច ចំរើន បានផ្តល់ថវិកាចំនួន ២លានរៀលបន្ថែមទៀត(សរុប ចំនួន៤លាន) ដោយបានមើលឃើញថា លោក យាយមានផលលំបាក។
.ឆ្លៀតក្នុងឱកាសនោះលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះ សីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិអាសូរក្រៃលែង ជាពិសេសសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការ
រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានោះលោក បានធ្វើការ ណែនាំ ដល់ គ្រូសារជនរងគ្រោះ ឲ្យ ចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លង ក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមានទៅវិជ្ជមានត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់និងត្រូវមានអនាម័យជាប្រចាំដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូឬអាល់កុលហ្សែលហើយប្រសិនបើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ចនិងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕នាគសមុទ្រ





































