ផ្ដល់សម្ភារៈកសិកម្ម ដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ អាជីវកម្មចិញ្ចឹមត្រីចំនួន១១៦គ្រូសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០បានអញ្ជើញជាកិត្តិយសក្នុងការផ្ដល់សម្ភារៈកសិកម្ម កូនមាន់ កូនត្រី និងចំណី ដល់សមាជិកបណ្ដុំ អាជី វកម្មចិញ្ចឹមមាន់ អាជីវកម្មចិញ្ចឹមត្រី មកពី ៤ឃុំ សរុបចំនួន១១៦គ្រូសារនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុបានអានរបាយការ ដោយបានបង្ហាញពីអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅ កាត់ថា “ASPIRE” ជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ហើយសំរាប់ថ្ងៃនេះមន្ទីរកសិកម្មបានរៀបចំផ្តល់កូនមាន់កូនត្រីចំណីនិងសម្ភារៈសម្រាប់គាំទ្រដល់បណ្ដុំអាជីវកម្មចិញ្ចឹមមាន់និងចិញ្ចឹមត្រីនៃកម្មវិធី ASPIRE នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់។ នៅឆ្នាំ២០២០នេះ មន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការ ប្រែប្រួលអាកាសធាតុក្នុងស្រុកគោលដៅចំនួន៣ដែលមាន១៥ឃុំនិងបន្តផ្តល់សម្ភារៈកូនមាន់កូនត្រីនិងចំណីដល់សមាជិកបណ្ដុំ អាជីវកម្មចិញ្ចឹមមាន់ចំនួន ៥៩គ្រួសារ និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រីចំនួន ៥៧ស្មើនឹង១១៦ គ្រួសារដែលមកពីឃុំចំនួន៤ក្នុងស្រុកព្រៃនប់មានឃុំសាមគ្គីឃុំទឹកល្អក់ឃុំទឹកថ្លានិងឃុំសំរុងមានកូនមាន់អាយុ២១ ថ្ងៃចំនួន ១,១៨០ក្បាល មានទ្រុងចំនួន៥៩ ស្នូកទឹក៥៩ ស្នូកចំណី៥៩ និងចំណីកូន មាន់ ៥៩០គីឡូក្រាម និងកូនត្រីចំនួន ២៩,៧០០ក្បាល និងចំណីត្រី ១,៤២៥គីឡូក្រាម ។

.លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ដែលបានអនុវត្តកម្មវិធី ASPIRE និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ និងបាន ផ្តល់កូនមាន់ កូនត្រី និងចំណីដល់ប្រជាកសិករ សមស្របតាម កាលទេស:នៅកម្ពុជា និងពិភពលោកកំពុង ប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ។ លោក អភិបាលខេត្តបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាវា WESTERDAM ចូលចតកំពង់ផែខេត្តព្រះសីហនុ ខណៈដែលប្រទេសជាច្រើន មិនអនុញ្ញាតឱ្យនាវានេះចូលចត ដោយសារជំងឺកូវីដ-១៩ ដើម្បីជួយសង្គ្រោះ ជីវិត ភ្ញៀវអន្តរជាតិជាតិនៅលើនាវា ហើយពួកគាត់បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន។ កម្ពុជាជា ប្រទេសកសិកម្ម មានលទ្ធភាពផលិត ចិញ្ចឹមប្រជាពលរដ្ឋ និងធ្វើការនាំចេញទៅប្រទេសដែលមាន ការខ្វះខាតស្បៀង។

.លោកបន្តថា រាជរដ្ឋាភិបាលបានដោះស្រាយថវិកាជូនកម្មកររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ឱ្យពួកគាត់ងាកមកប្រកបការងារកសិកម្ម និងជួយដោះស្រាយជីវភាពក្នុងគ្រួសារ។ ការចែកកូនមាន់ កូនត្រី និងចំណីនាពេលនេះ បានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋស្របតាមកម្មវិធី ASPIRE  និងផ្សព្វផ្សាយឱ្យ ប្រជា ពលរដ្ឋចូលរួមចិញ្ចឹមមាន់ ត្រី ជាបណ្តុំអាជីវកម្ម មានសក្តានុពលគ្រប់ក្រុមគ្រួសារ ដើម្បីលើកកម្ពស់ សេដ្ឋកិច្ច គ្រួសារ និងក្លាយជាទីផ្សារផ្គត់ផ្គង់មាន់ ត្រីផងដែរ។ លោក អភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បន្តចុះអប់រំ ផ្សព្វផ្សាយណែនាំអំពីរបៀបថែទាំ ផ្តល់ចំណីឱ្យបានល្អ ទទួលបានអត្ថប្រយោជន៍ដល់កសិករនៅតាមសហគមន៍ក្នុងខេត្តព្រះសីហនុបន្តទៀត។ ក្នុងឱកាសនោះ លោកគួច ចំរើន ក៏បានអញ្ជើញទៅពិនិត្យដំណាំស្រូវ និងអាងចិញ្ចឹមត្រីអណ្តែងរបស់កសិករនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ផងដែរ៕នាគសមុទ្រ