សៀមរាប ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦ បណ្តាលមកពីរថយន្តដឹកអ្នកដំណើររបស់ ក្រុមហ៊ុនសិលា បានដឹកអ្នកដំណើរចេញពីខេត្តសៀមរាប ឆ្ពោះទៅភ្នំពេញ ក៏ស្រាប់តែជួបនូវគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តស្តារិច នៅចំនុចភូមិ ដូនហុង ឃុំ ដំដែក ស្រុកសូទ្រ និគម ខេត្តសៀមរាប កាលពីរសៀលម៉ោង ៥.៤០នាទី ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៤។ 

តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនសិលា បានបើកបរក្នុងល្បឿនដូចព្យុះសង្ឃរា ព្រមទាំងបានបន្ថែមល្បឿនផ្តាច់ព្រលឹងរបស់ក្រុមហ៊ុនសិលា បន្ទាន់ទៅភ្នំពេញតាមការកំណត់ ខណៈពេលដែលមានភ្លៀងរលឹមស្រេចៗ ក៏បានប្រវ៉ាក់នឹង រ៉ឹម៉កកង់បី មួយគ្រឿងបានបើកបរសំដៅមកខេត្តសៀមរាប ក្នុងទិដៅបញ្ជ្រាស់ទិសគ្នា ក៏ស្រាប់តែរ៉ឺម៉កកង់បីបើករ៉េ
ចង្កូត ខណៈនោះរថយន្តដឹកអ្នកដំណើររបស់ ក្រុមហ៊ុនសិសា ម៉ាកហ្វត បានគេពីរ៉ឺម៉កមកចូលចំណែកផ្លូវខាងឆ្វេង ស្របពេលដែល រថយន្តមួយគ្រឿងទៀតម៉ាក ស្តារិចដឹកទំនិញចេញពីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាបកំពុងតែបើកបរក្នុងល្បឿនលឿន ក៏ស្រាប់តែបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាកស្តារិចវិលក្បាលត្រឡប់ក្រោយវិញ ។
តាមរបាយការណ៍ ធ្វើកំណត់ហេតុរបស់សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដែលបានចុះទៅធ្វើកំណត់ហេតុវាស់វែងនៅនឹងកន្លែង បានឲ្យដឹងថារថយន្តស្តារិច ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S- 4694 បើកបរដោយលោក ខៀវ ចាន់តឿន ភេទ ប្រុស រស់នៅភូមិអូតាប្រាក់ ឃុំអូតាប្រាក់ ស្រុកពួក ខេត្តសៀមរាប ចំណែករថយន្តហ្វត របស់ក្រុមហ៊ុនសិលា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-5231 បើកបរដោយលោក ជុំ ម៉េងលាង ភេទ ប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិខ្នាថ្មី ឃុំជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប តៃកុងទាំងពីរងរបួសយ៉ាងដំណំ ក្រោយពេលកើតហេតុរថយន្តទាំងពី ត្រូវបានបញ្ជូនមករក្សាទុកនៅ អធិការស្រុកសូទ្រនិគម ។
ប្រជាពលរដ្ឋ បានសំណូមពរឲ្យសមត្ថកិច្ច គ្រប់ខេត្តក្រុង ឲ្យរឹតបន្តឹងនិងកំណត់ល្បឿនរបស់ រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ ដោយរថយន្តប្រភេទហ្វត និងតូរីស តាមការឃ្លាំមើលរថយន្តរបស់ ក្រុមហ៊ុនទាំងនេះ បើកបរលើសល្បឿបកំណត់ កន្លងមកបានបង្ករភាពគ្រោះថ្នាក់ជាច្រើនករណី ស្ទើរតែជា រៀងរាល់ថ្ងៃ មិនបានគោរសិទ្ធិរបស់អ្នករួមដំណើរលើដងផ្លូវ សាធារណៈនោះឡើយ ដូច្នេះដើម្បីកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍បាន ទាំងក្រុមហ៊ុន ទាំងឯកជន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីបញ្ជៀសគ្រោះ ថ្នាក់ចរាចរណ៍នៅក្នុងប្រទេស។ ប៊ុន រដ្ឋា



































