កំពង់ឆ្នាំង៖ បុរសពូកែប្រើកុំព្យួទ័រធ្វើអត្តសញ្ញាណបណ្ណ័ក្លែងក្លាយម្នាក់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន បន្ទាប់ពីបានស្រាវជ្រាវរកឃើញអត្តសញ្ញាណបណ្ណ័ក្លែងក្លាយរបស់កម្មករកំពុង ថតចម្លងយកទៅប្រើប្រាស់ដើម្បីចូលបំរើការងារក្នុងរោងចក្រ។ករណីចាប់ខ្លួនបុរសខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងហាងកុំព្យួទ័រជាផ្ទះជនល្មើស ស្ថិតក្នុងភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ខេត្តបានអោយដឹងថា៖ជន ល្មើសក្នុងករណីខាងលើមានឈ្មោះ សោម វណ្ណះ អាយុ២៩ឆ្នាំ មានប្រពន្ធនិងកូន២នាក់រស់នៅក្នុងភូមិឃុំខាងលើមានមុខរបរថតរូប ថតចម្លងឯកសារ វាយអត្តបទ ព្រីនឯកសារ។ មុខពេលឈានដល់ការចាប់ខ្លួន សមត្ថកិច្ចនៅក្នុងការិយាល័យស្ថិតិនិងអត្តសញ្ញា ណបណ្ណ័ចាប់បានអត្តសញ្ញាណបណ្ណ័ក្លែងក្លាយមួយសន្លឹកដែលជនល្មើសកុំពុងថតចម្លង ពីខាងមុខនិងខាងក្រោយយកមកបិតភ្ជាប់គ្នា ដើម្បីអ៊ុតអោយនារីម្នាក់យកទៅប្រើប្រាស់ ចូលធ្វើការងារជាកម្មកររោងចក្រ។
ពេលនោះសមត្ថកិច្ចបានសុំយកអត្តសញ្ញាបណ្ណ័ពីនារី ឈ្មោះ ពែ ចាន់ណា អាយុ១៨ឆ្នាំ នៅភូមិថ្លុកឬស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ទៅពិនិត្យស្រាវជ្រាវមើលលេខកូដ។ ក្រោយពីបានយកលេខកូដនោះទៅពិនិត្យក្នុងប្រពន្ធ័កុំព្យួទ័ររបស់មន្ត្រីជំនាញ ទើបដឹងយ៉ាងច្បាស់ថា ជាអត្តសញ្ញាណបណ្ណ័ក្លែងក្លាយ ព្រោះលេខកូដក្នុងអត្តសញ្ញាណបណ្ណ័ នេះម្ចាស់គេពិតប្រាកដជាមនុស្សប្រុស។បន្ទាប់មកលោក ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត បានប្រគល់ភារកិច្ចននេះអោយនគរបាលព្រហ្មទណ្ឌ័កំរិតធ្ងន់ខេត្ត ស្រាវជ្រាវចាប់ខ្លួន ជនល្មើស។ នៅក្នុងពេលវេលាខាងលើសមត្ថកិច្ចក៏ចាប់ឃាត់ខ្លួនជនល្មើសបាននៅក្នុងលំ នៅដ្ឋានបញ្ជូនមកស្នងការនគរបាលខេត្ត។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពអោយដឹងថា៖រូបគេពិតជាបានធ្វើ អត្តសញ្ញាណបណ្ណ័ក្លែងក្លាយតាមប្រពន្ធ័កុំព្យួទ័រពិតមែន និងកន្លងមកប្រហែលជាធ្វើបាន ១០សន្លឹកហើយ។សមត្ថកិច្ចបានអោយដឹងទៀតថា ក្រោយពីធ្វើអត្តសញ្ញាណបណ្ណ័ក្លែង ក្លាយអោយកម្មករហើយ ជនល្មើបានប្រាប់អ្នកជួលអោយគេធ្វើអត្តសញ្ញាណបណ្ណ័នេះថា ពេលបានចូលធ្វើជាកម្មករក្នុងរោងចក្រហើយ ត្រូវដុតអត្តសញ្ញាណបណ្ណ័នេះចោលទៅកុំទុកប្រើប្រាស់ទៀតប្រយត្ន័មានរឿង។
ជនល្មើសនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្ត និងធ្វើការចោទប្រកាន់ និងធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់។គួរបញ្ជាក់ថា ករណីដូចខាងលើនេះគឺបានកើតមានជាយូរណាស់មកហើយ ប៉ុន្តែសមត្ថកិច្ចមិនដែលចាប់បានឡើយ៕