កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម នារសៀល ថ្ងៃ ទី ២៨ ខែតុលា ឆ្នាំ ២០២០ នេះ បាន នាំយក អំណោយ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ចែក ជូន កម្លាំង ប្រជាការពារ និង បងប្អូន កម្មករ អនាម័យ ក្រុង ចំនួន ២៨គ្រួសារ ដែល បាន ចូលរួម ជាមួយ អាជ្ញាធរ ក្នុង ការ ដោះស្រាយ បញ្ហា ជំនន់ ទឹក ភ្លៀង នៅក្នុងក្រុង កំពង់ចាម ។
មាន ប្រសាសន៍ សំណេះសំណាល ក្នុង ពិធី នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន ថ្លែង អរគុណ ចំពោះ កម្លាំង ប្រជាការពារ និង បងប្អូន កម្មករ អនាម័យ ក្រុង ដែល បាន ចូលរួម យ៉ាង សកម្ម ជាមួយ អាជ្ញាធរ ចុះ ធ្វើ ការ កាយ ស្តារ លូ និង សម្រួល មុខ ទឹក ក៏ដូចជា ការ ធ្វេី អនាម័យ ដេីម្បី ដោះស្រាយ បញ្ហា ជំនន់ ទឹក ភ្លៀង ដែល បាន ជន់លិច ផ្លូវ និង លំនៅឋាន បងប្អូន ប្រជាពលរដ្ឋ យើង នាពេល កន្លង មក ។ ហើយ ឯកឧត្ដម អភិបាលខេត្ត ក៏ បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បន្ត ការ ចូលរួម ជាមួយ អាជ្ញាធរ ដេីម្បី ទប់ស្កាត់ ហានិភ័យ ផ្សេងៗ ដែល បង្ក ឡើង ដោយ កត្តា គ្រោះ ធម្មជាតិ នោះ ផងដែរ ។
ជាមួយ គ្នា នោះ ឯកឧត្តម អភិបាល ខេត្ត ក៏បាន កោតសរសើរ ចំពោះ ការ ខិតខំ ប្រឹងប្រែង និងកិច្ច សហការ គ្នា រវាង អជ្ញាធរ ពាក់ព័ន្ធ ជាមួយ មន្ត្រី ជំនាញ នានា ក្នុង ការ ប្រេីប្រាស់ កម្លាំង សរុប មធ្យោបាយ សរុប ដើម្បី រិះរក វិធានការដោះស្រាយបានទាន់ពេលវេលា ជៀសវាងផលប៉ះពាល់ធ្ងន់ធរ គ្រា ដែល មាន ជំនន់ ទឹក ភ្លៀង នាពេល កន្លង មក ។
គួរបញ្ចាក់ថា អំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ ២៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស សាប៊ូ ១កញ្ចប់ និងថវិកាចំនួន ៤០.០០០រៀល ផងដែរ ៕