សៀមរាប = មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្នរកស៊ីដឹកឈើលក្ខណះគ្រួសារមកថាមានក្រុមចាប់ជំរឹតនិងគំរាមគំហែងទាប្រាក់មួយក្រុម បានកំពុងតែធ្វើសកម្មភាពដើរជំរឹតទាប្រាក់នៅលើកំណាត់ផ្លូវក្នុងភូមិស្វាយចេក ឃុំពង្រលើ មកស្រុកជីក្រែង ខេត្តសៀមរាប ធ្វើអោយពលរដ្នក្ដៅក្រហាយកើតទុក្ខមិនសុខចិត្តដោយសារតែក្រុមមួយក្ដាប់តូចនេះតែងតែយកអំណាចគ្មានប័ណ្ណរឹងមកគំរាមជំរឹតទាប្រាក់ជារឿយៗ។
យោងតាមប្រភពព័ត៏មានពីពលរដ្នរកស៊ីបានអោយដឹងថា ពួកគាត់ស្គាល់ច្បាស់បុគ្គលទាំងប៉ុន្មានរូបនោះគឺមានឈ្មោះ អ៊ុង ចម្រើន ជាមន្រ្ដីបណ្ដែតត្រូវជាកូនចៅ លោក យ៉េងសារ៉ា ជាមន្រ្ដីក្របខណ្ឌរបស់ ខណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប និងឈ្មោះ ហុក ឃី លោក អាត លោក សម្បត្តិ តែងតែដើរដើរជំរឹតទាប្រាក់ពីពលរដ្នដឹកឈើដោយមិនទុកអោយពលរដ្នរស់នោះទេគឺកៀបសង្កត់ រហូតពលរដ្នដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចអោយបើកការស្រាវជ្រាវរកឈ្មោះអ្នកទាំងនោះមកផ្ដទ្ទាទោសតាមច្បាប់។
យោងតាមការសម្ភាសគ្រប់អង្គភាពសារព័ត៏មានដែលមានពាក់ព័ន្ធបានបញ្ចាក់ថា ឈ្មោះ ហុកឃី លោក អាត លោក សម្បត្តិ ទាំង៣នាក់នេះមិនមានពាក់ព័ន្ធនិងអង្គភាព ជាអ្នកសារព័ត៏មានទេ ដូច្នេះសូមពលរដ្នសំណូមពរអោយសមត្ថកិច្ចចាត់ការតាមច្បាប់អោយមានប្រសិទ្ធិភាព ៕