សមត្ថកិច្ច​ច​ចារ​ទា​ប្រាក់​ពី​ជនជាតិ​វៀតណាម​ពីរ​នាក់​រឿង​ដឹកឈើ​គគី​រចំនួន​០៨​សន្លឹក​នៅ​ស្រុក​ពេ​ជ្រា​ដា

0

​ ​មណ្ឌលគិរី​៖ ទា​ប្រាក់​៤​រយ​លាន​ដុង ប្រហាក់ប្រហែល​២​ម៉ឺន​ដុល្លា​ថ្នូរ​នឹង​ការដោះលែង គ្មាន​ប្រាក់ អោយ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៤​នៅ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី គ្រា​ដែល​ជនជាតិ​វៀត​ណា ដឹកឈើ​គគី​តាមរយះ​កាឡេ​ថង​(​គោយន្ត​) ត្រូវបាន​ឈ្មោះ វ​រះ​ទោ នង ប៊ុន​ថុង សេនាធិការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​និង​ឈ្មោះ ជឹម ទូច​មន្ត្រី​កា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ជា​អ្នក​ឃាត់ខ្លួន​រឿ​ទា​ប្រាក់​មិនបាន​ទើប​ឃាត់ខ្លួន​តែម្តង ហើយ​ការឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់​នោះ​ត្រូវបាន​បញ្ជូនមក​មន្ទីរ​បរិស្ថាន​ខេត្ត​អោយ​សួរនាំ​រឿងនេះ​ព្រោះ​កើតឡើង​ក្នុង​ដីព្រៃ​បរិស្ថាន​ជា​អ្នកគ្រប់គ្រង​។ ???????????????????

ជនជាតិ​វៀតណាម​២​នាក់​ដែល​ឃាត់ខ្លួន​នោះ​ទី​១​ឈ្មោះ ឡេង វ៉ាន់​ចាង ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រសនៅ​ភូមិ ទី​១០A ឃុំ​ដាក់​ឡាវ ស្រុក​ដាក់​ម៉ី​ល ខេត្ត​ដាក់​ណុង ទី​២​ឈ្មោះ​វាង តុង​បាវ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ ឃុំ ជាមួយគ្នា​។​ទាក់ទង​ការចោទប្រកាន់​ខាងលើនេះ អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​ពុំ​អាចទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក នង ប៊ុង​ថុង​និង​លោក ជឹម ទូច បានទេ​នៅថ្ងៃនេះ​៕