ឃុបឃិតគ្នាទាំងយប់ទាំងថ្ងៃចាក់ដីលុបបឹងធម្មជាតិតំបន់បឹងកង្កែបវាតទីយកធ្វើកម្មសិទ្ធិ ទំរាំអាជ្ញាធរស្រុក ព្រៃនប់ដឹង ស្ទើរតែគោកបឹងអស់ទៅហើយ

0

ខេត្តព្រះសីហនុ៖បឹងកង្កែបគឺជាបឹងធម្មជាតិប្រវត្តិសាស្រ្តមួយកន្លែង ស្ថិត ក្នុងភូមិអុងឃុំរាម ស្រុកព្រៃនប់ខេត្ត ព្រះសីហនុថ្មីៗនេះត្រូវបានជនខិលខូចឃុបឃិតគ្នាជាថ្នាក់អាជ្ញាធរមួលដ្ឋានបានដឹកដីទាំងយប់ទាំងថ្ងៃមកចាក់
លុបបឹងក្នុងគោលបំណងវាតទីយកដីបឹងធម្មជាតិតំបន់នោះធ្វើជាកម្មសិទ្ធិ ឯកជនផ្ទាល់ខ្លូនដោយខុសច្បាប់ ហើយ ទំរាំថ្នាក់ដឹកនាំអាជ្ញាធរស្រុកព្រៃនប់ដឹងផ្ទៃបឹងតំបន់នោះស្ទើរក្លាយជាដីគោកអស់ទៅហើយ ។
.ពាក់ព័ន្ធទៅនិងការចាប់ដីលុបបឹងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្បែរៗនោះ លូច បង្ហើប ប្រាប់ឲ្យដឹងថាសកម្មភាពចាក់ដីលុបបឹងនេះទើបតែចាប់ផ្តើមរយៈពេលប៉ុន្មានថ្ងៃនេះទេគឺឃើញគេប្រើប្រាស់រថយន្តដឹកដីខ្នាតធំៗជាច្រើនគ្រឿង និងគ្រឿងចក្រឈុសឆាយ រូមនិង ម៉ាស៊ីនភ្លើង សំរាប់បំភ្លឺពេលយប់ផងដែរ ដោយពួកគេធ្វើសកម្មភាពទាំងយប់ទាំងថ្ងៃយ៉ាងសកម្ម។ហើយម្ចាស់ទីតាំងចាក់ដីនេះជាមនុស្សចំណូលថ្មីមិនមានប្រជាពលរដ្ឋ តំបន់នោះ ស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងតាមរយៈក្រុមអ្នកស៊ីឈ្នូលចាក់ដីថាម្ចាស់ ទីតាំងដី នេះជាមន្រ្តីមានបុណ្យស័ក្កធំនៅទីក្រុងភ្នំពេញគឺមានឋានៈជាឧត្តមសេនីយ៏ផ្កាយ៣ឯណោះ។ហើយអ្វីគួរឲ្យចាប់អារម្មណ៏ផងនោះក្នុងពេលធ្វើសកម្មភាពចាក់ដីក៏មានមន្រ្តីថ្នាក់អាជ្ញាធរមួលដ្ឋានឃុំរាមចំនួន២នាក់(សូមមិនបញ្ចេញឈ្មោះ)បានចុះមកត្រូតពិនិត្យមើលផងដែរ ប៉ុន្តែរក្រោយពីពិនិត្យរូច សកម្មភាពចាក់ដីលុបបឹងនៅតែបន្ត ដ៏ដែលជាដ៏ដែល ដោយ មិនដឹងថា មន្រ្តីអាជ្ញាធរមួលដ្ឋាន២នាក់នោះមកធ្វើអ្វីនោះទេ ។
.ដោយឡែក សំរាប់ លោក ព្រហ្ម មុន្នី នាយករងរដ្ឋបាលស្រុកព្រៃនប់ នារសៀល ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២០នេះលោក បានបញ្ជាក់ថាជុំវិញការចាក់ដីលុបបឹងតំបន់ខាងលើនេះ ក្រោយពីលោក ទទូលនូវបានសេចក្តី រាយការណ៏ភ្លាម លោកបានរាយការណ៏ជូនលោក ស កក្កដា អភិបាលស្រុក និង លោកម គួច ចំរើន អភិបាល នៃ គណះអភិបាលខេត្តព្រះសីហនុភ្លាមៗផងដែរ ដើម្បីស្នើសុំយោបល់អំពីបទល្មើសនេះ។បច្ចុប្បន្ន ជាមួយនិង បញ្ហារនេះលោកបានទទូលបញ្ជារដោយផ្ទាល់ក្នុងការដឹកនាំកំលាំងគណះបញ្ជាការឯកភាពស្រុកសហការណ៏ជាមួយកំលាំងជំនាញរដ្ឋបាលជលផល ចុះធ្វើការហាមឃាត់ភ្លាម នឹងបានកំណត់អោយកាយដីចេញវិញទាំងអស់ ចំពោះម្ចាស់ទីតាំងមិនត្រូវបាន ស្គាល់ឈ្មោះ នៅឡើយទេ តែទោះជាយ៉ាង ណាក៏ដោយ រដ្ឋបាលស្រុកកំពុងធ្វើ ការស្រាវជ្រាវរកអត្តសញ្ញាណពិត នៃម្ចាស់ទីតាំងបទល្មើសដើម្បីកសាងនិតិវិធីអនុវត្តន៏ទៅតាមផ្លូវច្បាប់។ ហើយ ចំពោះទោសទណ្ឌពាក់ព័ន្ធបទល្មើសខាងលើនេះ បើតាម ច្បាប់ភូមិបាលត្រង់មាត្រទី២៥៩បានចែកថាអ្នកប្រព្រត្តិ អាចមានទោសពី១ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ចាប់ពី៥លានរៀលទៅ៥០លានរៀលផងដែរនេះបើតាមការបញ្ជាក់ប្រាប់ឲ្យដឹងពីមន្រ្តីរដ្ឋបាលជលផលខេត្តព្រះសីហនុ។
.ជុំវិញករណីនេះលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុក៏បានបញ្ជាក់ផងដែរថាចំពោះ គ្រឿងចក្រដែលកំពុងកាយដីចេញវិញនោះគឺជាគ្រឿងចក្ររបស់ក្រុមហ៊ុនស្ថាបនាផ្លូវដេលរដ្ឋបាលខេត្តស្នើសុំអោយជួយការដីចេញ ព្រោះគ្រឿងចក្របង្ករបទល្មើសបានគេចខ្លួនមុនកំលាំងចំម្រោះទៅដល់៕នាគសមុទ្រ