​សមត្ថកិច្ច​បញ្ជូន​ភ័ស្តុតាង​របស់​ជន​ចែកចាយ​ប្រើប្រាស់​ថ្នាំញៀន​ទៅ​តុលាការ ដើម្បី​សុំ​ដីកាចាប់ខ្លួន​ជនសង្ស័យ

0

​កំពង់ឆ្នាំង​៖​ ​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​១​ខែ​កន្លងមកនេះ សមត្ថកិច្ច​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង បានសំរេច​បញ្ជូន​ភស្តុតាង​ពាក់​ព​ន្ធ័​នឹង​ការ​ចរាចរណ៍​ថ្នាំញៀន​ក្នុង​ក្រុង​កំពង់ឆ្នាំង ទៅ​ស្នងការ​នគរបាល​ខេត្ត​និង​តុលាការ​ខេ​ត្យ ដើម្បី​សុំ​ចេញ ដីកាចាប់ខ្លួន​ជនសង្ស័យ​ការបញ្ជូន​វត្ថុតាង​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​ ៩​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៤ នៅ​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង​។​ ​667

​លោក ញោ​ក ប៊ុន​ធី អធិការរង​នៃ​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៤ កម្លាំង​ប៉ុស្តិ​រដ្ឋបាល​ប្អេ​របា​ន​ប្រទះឃើញ​ម៉ូតូ​មួយគ្រឿង​បាន​បើក​មក​ឈប់​នៅ​ចំណុច​មុខផ្ទះ​របស់ ឈ្មោះ ហេង​ ​មយូ​រ៉ា ស្ថិតនៅ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​បាន​សុំ​ត្រួតពិនិត្យ តែ​ម្ចាស់​ម៉ូតូ​ជា​ជនសង្ស័យ​បាន​ព្យាយាម​បើក​ម៉ូតូ​គេច​មិនអោយ​សមត្ថកិច្ច​ត្រួតពិនិត្យ​នោះទេ តែ​ដោយ​កម្លាំង​សមត្ថកិច្ច​ច្រើន ជនសង្ស័យ​ក៍បាន​ផ្តួល​ម៉ូតូ​ចោល​រត់​ចូលទៅក្នុង​ផ្ទះ​ឈ្មោះ ហេង មយូ​រ៉ា បាត់ទៅ​។​ ​???????????????????????????????

​លោក​អធិការរង​បាន​បន្តថា​៖​ក្រោយពេល​ឆែកឆេរ​នៅក្រោម​កែបម៉ូតូ​របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​មួយចំនួន​រួមមាន​៖​ជញ្ជីង​ថ្លឹង​ថ្នាំញៀន ចំនួន​២,​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​២​ឈុត​,​ដប​ជ័រ​តូច​១,​ថង់​ផ្លា​ស្ទីក​សំរាប់​ច្រក​ថ្នាំញៀន ១​ដុំ​,​ទូរស័ព្ទ​២​គ្រឿង​,​ផ្លែ​ទុ​ល្វី​ស​១​ដើម​,​ផ្លែ​ឡា​ម​២,​ម៉ូតូ​១​គ្រឿង​,​កាបូប​ដាក់​សម្ភារៈ​១,​កាំបិត​ស្នៀត​(​កាំបិត​ត្នោត​)​ប្រវែង​៤​តឹក​កន្លះ​ចំនួន​១,​និង​សម្ភារៈ​មួយចំនួន​ផ្សេងទៀត​។​???????????????????????????????

​ ​បន្ទាប់ពី​រកឃើញ​វត្ថុតាង​ទាំងនេះ សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​ជាង​១​ខែ​កន្លងមក និង​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​រួចរាល់​ហើយ​ដែរ​។ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា​ ​នេះ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​បញ្ជូន​វត្ថុតាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សុំ​ដីកាចាប់ខ្លួន​ជនសង្ស័យ​ពី​លោក​ព្រះរាជអាជ្ញា​ខេត្ត​។​ ​ ​ប្រភព​មួយ​ពី​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង​បានអោយដឹង​ដែរ​ថា​៖​នៅក្នុង​ករណីនេះ​មាន​អ្នក​ចេញមុខ​រត់ការ​ដោះស្រាយ​យក​ម៉ូតូ​ជនសង្ស័យ​ទៅវិញ​ដែរ តែ​សមត្ថកិច្ច​មិន​ព្រមអោយ​នោះទេ ព្រោះ​ពេលនេះ​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ត្រូវធ្វើ​ទៅតាម​នីតិវិធី​៕