ពលរដ្ឋ ក្រីក្រ និង អតីត យុទ្ធជន ២០០ គ្រួសារ នៅ ស្រុក កងមាស ទទួល បាន អំណោយសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត

កំពង់ចាម : ប្រជាពលរដ្ឋ ក្រីក្រ និង អតីត យុទ្ធជន ចំនួន ២០០ គ្រួសារ រស់នៅ ក្នុង ឃុំ អង្គរបាន និង ឃុំ សូរគង នៃស្រុក កងមាស ទទួល បាន អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែល ពិធី ចែកអំណោយ នេះ ត្រូវ បាន ធ្វេី ឡើង នាព្រឹក ថ្ងៃ ទី ១ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោម វត្តមាន ឯកឧត្តម ណុប រ័ត្ននិមល ប្រធានក្រុមការងារយុវជនគណៈបក្សខុទ្ធកាល័យ សម្ដេចតេជោ ហ៊ុន សែន តំណាង កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម និង លោក ជំទាវ ព្រមទាំង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត រួមនឹង ថ្នាក់ដឹកនាំ មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ទៀត ។

ថ្លែង ក្នុង ពិធី សំណេះសំណាល នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន លេីក ឡើង ថា មន្ត្រី ដែល នៅ ចំពោះ មុខ លោកយាយ លោក តា ពុក ម៉ែ បងប្អូន នេះ គឺជា អ្នក បម្រើ ប្រជាជន យ៉ាង ពិតប្រាកដ បេី ពុកម៉ែ មាន ការ អ្វី ឬបេីត្រូវ ការ អ្វី នោះ សូម ប្រាប់ មក អាជ្ញាធរ យើង បេី រឿង ដែល អាជ្ញាធរ ឃុំ និងស្រុក អាច ដោះស្រាយ ចេញ នឹងត្រូវ ដោះស្រាយជូន ពុកម៉ែ ភ្លាមៗ តែ បេី រឿង ណា ដែល អាជ្ញាធរ ស្រុក ដោះស្រាយ មិន ចេញនោះ គឺ ថ្នាក់ ដឹក នាំ ខេត្ត នឹងចុះ ដោះស្រាយ ជូន ហើយ បើ ខេត្ត នៅតែ រក ដំណោះស្រាយ មិន បាន ទៀង នោះ គឺខេត្ត នឹង សុំ អន្តរាគមន៍ ទៅ ថ្នាក់ ជាតិ ដេីម្បី រួមគ្នា ដោះស្រាយ បញ្ហា ជូន បងប្អូន ប្រជាពលរដ្ឋ មិន ខាន។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ថែរក្សា សុខភាព កុំ ឲ្យ មាន ជម្ងឺ ដង្កាត់ ផ្សេងៗ ដែល នាំ ឲ្យ ខាតបង់ ទាំង ពេលវេលា និង ថវិកា តែ បេី ក្នុង គ្រួសារ មាន ជម្ងឺ ឈឺថ្កាត់ សូម ប្រញាប់ប្រញាល់ បញ្ជួនគាត់ ទៅ កាន់ មន្ទីរពេទ្យ ដើម្បី ទទួល ការ ព្យាបាល ភ្លាមៗ ផង ដែរ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម ណុប រ័ត្ននិមល បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៍ ឈ្លាសវៃ ការពារ និង ដឹងសុខទុក្ខប្រជាពលរដ្ឋ ដឹកនាំ ប្រទេស មានការអភិវឌ្ឍគ្រប់វិស័យ កសាងប្រទេសជាតិ តាំងពីបាតដៃទទេ រហូត មាន ការ រីកចម្រើន ដូច សព្វថ្ងៃ នេះ ដូច្នេះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋយេីង ចូលរួម ថែរក្សា សុខសន្តិភាព នេះ ឲ្យ បាន គង់វង្ស ដេីម្បី បន្ត ការ អភិវឌ្ឍន៍ ថែមទៀត ។ ដោយឡែក ក្នុងអំឡុងពេលដែលមានទឹកជំនន់កន្លងមកថ្មីៗ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាបន្ទាន់ ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថា្នក់ ចុះជួយអន្តរាគមន៍សង្រ្គោះជំលៀស ប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងផ្ដល់អំណោយ សង្គ្រោះ ដោយ មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារ ដោយអាជ្ញាធរមិនបានដឹងនោះឡេីយ ។
គួរ បញ្ជាក់ថា អំណោយ របស់ សម្ដេច តេ ជោ ហ៊ុន សែន និង សម្ដេច កិត្តិ ព្រឹទ្ធ បណ្ឌិត ចែកជូន ប្រជាពលរដ្ឋ ទាំង២០០ គ្រួសារ ក្នុង មួយ គ្រួសារៗ ទទួលបាន អង្ករ ២៥ គី ឡួ មី ០១ កេស ត្រីខ ០១ យួរ និង ថវិកា ៤០.០០០ រៀល ។ ជាមួយ នោះ ឯកឧត្តម ណុប រ័ត្ន និមល និង លោកជំទាវ ក៏បាន ប្រគេន បច្ច័យ កសាង ដល់ វត្ត កែវ មុន្នី ចំនួន ៤ លាន រៀល ផងដែរ ៕