ខេត្តព្រះសីហនុ៖ជនជាប់សង្ស័យចំនួន៨នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លូនពាក់ព័ន្ធអំពើជួញដូរ គ្រឿងញៀននោះក្រោយបញ្ចប់ ការសាកសួរ ត្រូវបានកសាងសំណុំរឿង បញ្ជូនខ្លូនទៅសាលាដំបូង ខេត្ត នារសៀល ថ្ងៃទី០២ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះហើយដើម្បីចាត់ការតាមនិតីវិធីច្បាប់ ។ 
.លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសី ហនុបានឲ្យដឹងថាជនជាប់សង្ស័យចំនួន៨នាក់ខាងលើនេះ ទី១ មានឈ្មោះ ទី ១ ១/ឈ្មោះ ប្រាក់ ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ស្នាក់នៅបណ្ដោះអាសន្នក្រុម១៤ភូមិ៤សង្កាត់៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី២/ឈ្មោះ សេងសីហាភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរកម្មករ សំណង់ស្នាក់ នៅបណ្តោះ អាសន្ន ក្រុម១៤ភូមិ៤សង្កាត់៤ក្រុង
ព្រះសីហនុ ខេត្តព្រះសីហនុ។ទី៣/ឈ្មោះ ម៉ាន់ ពូសាម៉ាត់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិឥស្លាម មុខរបរកម្មករសំណង់ស្នាក់នៅបណ្តោះអាសន្នក្រុម១៤ ភូមិ៤សង្កាត់ ៤ក្រងព្រះសីហនុ ខេត្តព្រះ សីហនុ។ទី៤/ឈ្មោះ ញឹក សាវិន ភេទស្រី អាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរបកប្រែ .ស្នាក់នៅបណ្តោះអាសន្នភូមិ១ សង្កាត់៤ក្រុង
ព្រះសីហនុ ខេត្តព្រះសីហនុ។ទី៥/ឈ្មោះ គី ធន់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គ លិកកាសីណូ ស្នាក់នៅបណ្តោះអាសន្នក្រុម១៤ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជនជាប់សង្ស័យ ទាំង៥នាក់នេះ ត្រូវបានចាប់ខ្លូនវេលាម៉ោង១៧:០០នាទីថ្ងៃទី៣០ខែតុលា ឆ្នាំ២០២០នៅចំណុចក្រុម១៤ភូមិ៤សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ដកវត្ថុតាងរួមមានៈទី១/ម្សៅពណ៌សរថ្លាចំនួន ១២ កញ្ចប់ទម្ងន់២១,៥៩ក្រាម។ទី២/ដបជក់ចំនួន៣។ទី៣/ខ្សៀ ជក់ចំនួន ៣ ។ ទី៤/ដែកកេះចំនួន ៥។ទី៥/លុយចំនួន
៩០០០០ រៀលនិងទី៦/កន្ត្រៃយ៍ចំនួន ២។
.លោកវរសេនីយ៍ត្រី ឡុង គឹមហួរបានបន្តទៀតថា ក្រោយពីស្តាប់ចំលើយសារភាពរបស់ឈ្មោះ ប្រាក់ ចន្ថាសមត្ថកិច្ច បានឈានដល់ការចាប់ខ្លួនជនជាប់សង្ស័យចំនួន៣នាក់ ផ្សេងទៀត ដែលជាបក្ខពួក មានឈ្មោះ 
ទី ១ មានឈ្មោះ សេង សុខារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបរ មានទីលំនៅស្នាក់ការ ក្រោយអាគារកា ស៊ីណូ ណាន់ហៃ ស្ថិតភូមិ១ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ ចាប់ខ្លូន នៅវេលាម៉ោង ២១.០០នាទី ថ្ងៃទី ៣១ ខែ តុលា ២០២០។ទី២/ឈ្មោះ សុខ ប្រេម ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី បច្ចុប្បន្នស្នាក់នៅ បណ្ដោះអាសន្ន ភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី៣/ ឈ្មោះ លាន សុគារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅ បណ្ដោះអាសន្នភូមិ១ សង្កាត់ ១ ក្រុងព្រះសី ហនុ ខេត្តព្រះសីហន។ ជនជាប់ស្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លូនវេលាម៉ោង១២:២៥ នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕ នាគសមុទ្រ




































