ខេត្តស្ទឹងត្រែង៖អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត្យ បានចែកជូនដល់ដៃប្រជាពលរដ្ឋចំនួន៤០២គ្រួសារ ក្នុងឃុំចំនួន០២ នៃស្រុកថាឡាបរិវ៉ាត់ តាមរយះអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០២វិច្ឆិកាម្សិលម៉ិញ ។
លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថាៈអំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលនេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេ
ជោ ហ៊ុន សែន និង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ គិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីម៉េម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋមា
នជីវភាពទីទាល់ក្រ ជួបការលំបាក ដោយ សម្តេចមិនបានប្រកាន់អំពីពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីមួយនោះឡើយ ។ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យខិតខំបង្ករបង្កើនផល ដាំដំណាំរួមផ្សំឡើង វិញ បន្ទាប់ពីទឹកបានស្រកចុះដើម្បីទ្រទ្រង់ជីវភាពគ្រួសារ រួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស ក៏ដូចជានៅក្នុងខេត្តស្ទឹងត្រែងនេះទាំងមូល ។
សូមបញ្ជាក់ផងដែរថាៈអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋទាំង៤០២គ្រួសារ តាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង នាពេលនេះ រួមមាន៖ ក្នុងមួយគ្រួសារៗ ទទួល បានអង្ករ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ និងទឹកសុទ្ធ០១កេស ៕