សប្បុរសជននៅតែបន្តនាំអំណោយផ្តល់ជួនកាកបាទក្រហមរូមចំណែកជួយ ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ទឹកភ្លៀង

0

ខេត្តព្រះសីហនុ៖ក្នុងគ្រាដែល ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងសង្កេតឃើញថាមានសប្បុរសជន ក៏ដូចជាក្រុមហ៊ុនវិយោគតូចធំក្នុងស្រុកជាច្រើនបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រូមនិងថវិកា ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុជាបន្តបន្ទាប់ក្នុងគោលបំណងរូមចំណែកជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ភ្លៀង ក៏ដូចជា គ្រោះធម្មជាតិផ្សេងៗទៀត ។
. សប្បុរសជនដែលនាំអំណោយជួយឧបត្ថម្ភដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនាពេល នេះ រូមមាន១- លោកឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន ឆាយ វ៉ាង គ្រុបដែលបានឧបត្ថម្ភអង្ករចំនួន ១០ តោន មី ៥៥ កេសធំ និងទឹកស៊ីអីវ ៣៣៣ យូរ។២-លោកឧកញ៉ា លី គួង អនុប្រធានកិត្តិយសសាខា និងលោកជំទាវដែលបាន ឧបត្ថម្ភអង្ករចំនួន ៤០តោន មី ១.០០០កេសតូច នំ ២.០០០ប្រអប់ប្រេងឆា ៥០០កេស ពងទា ៣០.០០០គ្រាប់ និងថវិកាចំនួន ១០.០០០(មួយម៉ឺន)ដុល្លារអាមេរិក។៣- លោកស្រី នី ទ្ធា លោកស្រី គីម ឡេង និងលោកស្រី តាំង ស៊ីវលាងបានឧបត្ថម្ភរូមគ្នា អង្ករចំនួន ១តោន មី ១២កេសធំ ទឹកត្រី ២០យួរ ទឹកស៊ីអីវ ២០យួរត្រីខ ៣កេសធំ ទឹក ដោះ គោខាប់ ៣កេស ប៊ីចេង ២៥ គក្រ ទឹកបរិសុទ្ធ ៥០កេសនិងថវិកាចំនួន ២.០០០.០០០ (លាន) រៀល។
លោក គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក្នុងពេលលោក ទទូលអំណោយពីសប្បុរសជន នាព្រឹក ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏ សប្បុ រសធម៌ លោកជំទាវ លោកឧកញ៉ា ម្ចាស់សហគ្រាស ក្រុមហ៊ុន រូមនិងសប្បុរសជន ក្នុងការយក ចិត្តទុក ដាក់ បរិច្ចាគជាថវិកា និងគ្រឿងឧបភោគបរិភោគ ដល់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុក្នុងគោលបំណង រូមចំណែកសម្រួលនូវទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋក្នុងកាលៈទេសៈដ៏លំបាកដែលកំពុងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងក៏ដូចជាប្រជាពលរដ្ឋក្រីក្រ.ចាស់ជរា.ស្រ្តីមេម៉ាយនិងក្មេងកំព្រាគ្មានទីពឹងក្នុងគ្រាដែលមានតម្រូវការជួយគ្នា៕ នាគសមុទ្រ