ជនជាតិចិនចំនួន៤នាក់ត្រូវបានចាប់ខ្លូនពាក់ព័ន្ធប្រើប្រាប់អាវុធខុសច្បាប់និងប្រព្រឹត្តអំពើ ហិង្សាលើជនរងគ្រោះចំនួន២នាក់ជាជនជាតិដូចគ្នា

0

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចប៉ូលិសស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុ បានធ្វើការចាប់ខ្លូន ជនសង្ស័យជាជន ជាតិចិនចំនួន៤នាក់ពាក់ព័ន្ធករណីប្រើប្រាប់អាវុធខុសច្បាប់និងប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសលើជនរងគ្រោះចំនួន២នាក់ជាជនជាតិដូចគ្នា។
.ជុំវិញករណីនេះ សមត្ថកិច្ចប៉ូលិសបានបញ្ជាក់ថា នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៣ និង ០០នាទី ទៀបភ្លឺ មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍តាមរយៈប្រព័ន្ធហតឡាញ របស់ស្នងការដ្ឋាននគរ បាល ខេត្តព្រះសីហនុ ថា នៅចំណុចបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ មានករណី ជនជាតិ ចិន វាយគ្នា និង មានការផ្ទុះអាវុធ ០១គ្រាប់ ផងដែរ ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំង ជំនាញផែនការការ នគរបាលព្រហ្មទណ្ឌបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងសាកសួរពត៌មាននៅជុំវិញកន្លែងកើត ហេតុ និងឈានដល់ចាប់ខ្លូនជនជាប់សង្ស័យចំនួន៤នាក់តែម្តង គឺចាប់ខ្លូនក្រោយពេលពួកគេប្រើប្រាស់ កាំបិត ចាក់ទៅលើជនរងគ្រោះជាជនជាតិដូចគ្នាចំនួន២នាក់ រងរបួសធ្ងន់និងស្រាល។
ជនរងគ្រោះមានឈ្មោះទី១- Li Hai Yang ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ចិន លិខិតឆ្លងដែន (មិន នៅជាប់ខ្លួន) មានស្រុកកំណើតខេត្ត ហ៊ឺណាន នៃប្រទេសចិន បានជិះយន្តហោះពីខេត្ត ហឺណាន មកខេត្ត ព្រះសីហនុ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ មុខរបរ ម៉ៅការសំណង់នៅម្ដុំគុជអាស៊ី ស្នាក់នៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របួស៖ ស្រាល ។
ទី២-ឈ្មោះ SONG WEN LONG ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) មានស្រុក កំណើតខេត្ត អ៊ូណាន នៃប្រទេសចិន បានជិះយន្តហោះពីខេត្ត អ៊ូណាន មកខេត្តព្រះសីហនុ នៅអំឡុងខែធ្នូ ឆ្នាំ២០១៩ មុខរបរ អចលទ្រព្យ ស្នាក់នៅបច្ចប្បន្ន ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួស ធ្ងន់ ចំត្រង់ក្រោយខ្នងខាងស្ដាំ ០១ កាំបិត (ប៉ះពាល់ដល់សួត) ,ចំស្នារខាងស្ដាំ ០១ កាំបិត ,ចំត្រង់ទ្រងខាងស្ដាំ ០១ កាំបិតបច្ចុប្បន្ន (កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចិន ថៃខាង) ។
.ចំណែក ជនសង្ស័យទាំង ០៤នាក់ មានឈ្មោះទី១- JIANG NAN ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ E77437001 មានស្រុកកំណើត នៅខេត្ត LIAONING ប្រទេសចិន បានជិះយន្ត ហោះ ពីក្រុង ប៉ីជិន មកខេត្តព្រះសីហនុ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០ មុខរបរ ថៅកែក្រុមហ៊ុនវ័នធុងលិយូវកុងស៊ឺ ស្នាក់នៅបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ទី២-ឈ្មោះ RAN SHUBING ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ E30697960 មានស្រុកកំណើត នៅខេត្ត CHONGQ ING ប្រទេសចិន បានជិះយន្តហោះពីក្រុង សៀងហៃ មកខេត្តព្រះសីហនុ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ មុខរបរ អ្នកគ្រប់គ្រងក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ស្ថិតនៅ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ទី៣-ឈ្មោះ LI XIN ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានស្រុកកំណើត នៅខេត្ត ហៃឡុងជាំង ប្រទេសចិន បានជិះយន្តហោះពីខេត្ត គាន់តុង មកខេត្តសៀមរាប នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៧ មុខរបរ អង្គរក្សថៅកែក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ (ជនដៃដល់ និងជាអ្នកដែលមានអាវុធខ្លី)
៤-ឈ្មោះ WANG YAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានស្រុក កំណើត នៅខេត្ត ហឺណាន ប្រទេសចិន បានជិះយន្តហោះពីខេត្ត ហឺណាន មកខេត្តព្រះសីហនុ នៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០១៨ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ច ដក ហូត
វត្ថុតាងបទល្មើសរូមមាន៖-អាវុធខ្លី ០១ដើម ម៉ាក GLOCK 19 ពណ៌ទឹកប្រាក់-ខ្មៅ (គ្មានលេខសម្គាល់)-បង់កាំភ្លើង ០១-គ្រាប់ ៩mm ចំនួន ១៦គ្រាប់។-ស៊ីឡង់ (ឧបករណ៍សម្រាប់តកាណុងកាំភ្លើងមិនឲ្យឮសម្លេង) ០១ដើម។
-រថយន្ត ០៣គ្រឿង។១-ម៉ាក ព្រូស ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2BF-6807។២-ម៉ាក TUNDRA ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2AE-2004។៣-ម៉ាក ហាយលែនឌឺ ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AK-5931 ។
.មួលហេតុដែលឈានដល់អំពើហិង្សានេះត្រូវបាន សមត្ថកិច្ច ប៉ូលិសបញ្ជាក់ថា នៅក្នុងថ្ងៃកើត ហេតុ ជនរងគ្រោះបានទៅទារប្រាក់ពីជនសង្ស័យហើយក៏មានការទាស់ពាក្យសម្តីគ្នារហូតឈានដល់ការប្រើប្រាស់ហិង្សាតែម្តង ហើយក្នុងខណៈពេលដែលកំពុងប្រតាយប្រតប់គ្នា ជនសង្ស័យឈ្មោះ LI XIN មានអាវុធខ្លីជាប់ ខ្លួនក៏ បាន ដកមកគំរាម ហើយជនរងគ្រោះបានមកប្រតាយប្រតប់ទៀត ទើបបណ្តាលឲ្យរាលកៃកាំភ្លើង ផ្ទុះចំនួន ០១គ្រាប់ និងបានចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសក្នុងពេលនោះតែម្តង ។
.បច្ចុប្បន្នជនជាប់សង្ស័យទាំង៤បាក់កំពង់ ត្រូវបានសមត្ថកិច្ចប៉ូលិស កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាម ផ្លូវច្បាប់៕នាគសមុទ្រ