សិស្សានុសិស្សសាលាបឋមសិក្សានៃខេត្តស្ទឹងត្រែង ទទួលបានសម្ភារៈសិក្សា គម្រោងផេនដាក្រោមមូល និធិ កាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន

ខេត្តស្ទឹងត្រែងៈកាបូបស្ពាយនិងសម្ភារៈសិក្សាមួយចំនួនទៀតនៃគម្រោងផេនដាក្រោមជំនួយមូលនិធិកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ត្រូវបានចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាកំភុន និងចែកជានិមិត្តរូបដល់សិស្សានុសិស្សសាលាបឋមសិក្សា នៃខេត្តស្ទឹងត្រែង ដើម្បីរួមចំណែកក្នុងការ
កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការចំណាយរបស់សិស្សានុសិស្ស នៅថ្នាក់បឋមសិក្សា លើការទិញសម្ភារៈសិក្សា ។ពិធីចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សបានធ្វើឡើងនៅសាលាបឋមសិក្សាកំភុន ស្ថិតក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមនិង ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ផងដែរ ។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានមានប្រសាសន៍ថាៈការចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ សបឋមសិក្សានៃខេត្តស្ទឹងត្រែងនេះ ជាកិច្ចសហប្រតិបត្តិការ រវាងវេទិការសម្ព័ន្ធសង្គមស៊ីវិល ជាមួយមូលនីធិបន្ថយភាពក្រីក្ររបស់ប្រទេសចិនដើម្បីកាត់បន្ថយភាពក្រីក្រនិងចែកជូនសម្ភារៈទាំងនេះជូនដល់សិស្សានុសិស្សដែលមានជីវភាពទន់ខ្សោយ ក្រីក្រ និងមានកម្រិតខ្វះខាតពិតប្រាកដលើសម្ភារៈសិក្សា ។ ឯកឧត្តមបន្តថាៈវេទិការសម្ព័ន្ធសង្គមស៊ីវិលបានធ្វើការចែកកាបូបនិងសម្ភារៈសិក្សាដល់សិស្សានុសិស្សបឋមសិក្សានៃខេត្តស្ទឹងត្រែង ចំនួន៤,៩៨៧កញ្ចប់ ក្នុងចំណោមកាបូប និងសម្ភារៈសិក្សាចំនួន២០២០០កញ្ចប់ ដែលនឹងត្រូវចែកជូនដល់ខេត្តចំនួន៤រួមមានៈខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនៈគិរី និងខេត្តមណ្ឌល
គិរី ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត ក៏បានសំដែងនូវការអបអរសាទរដល់ក្មួយៗសិស្សានុសិស្ស ដែលបានចូលរួមក្នុងកម្មវិធីនាពេលនេះនឹងត្រេកអរជំនួសសិស្សានុសិស្សទាំងអស់ នៃខេត្តស្ទឹងត្រែងដែល
ទទួលបានកាបូបស្ពាយ និងសម្ភារៈសិក្សាមួយចំនួន ដែលអាចយកទៅប្រើប្រាស់តាមតម្រូវការរបស់សិ
ស្សានុសិស្សទាំងបានមួយផ្នែក ។ឯកឧត្តមមានប្រសាសន៍ទៀតថាៈនេះជាការជួយរំលែកការចំណាយមួយចំនួន ដល់បន្ទុកគ្រួសារសិស្សដែលត្រូវផ្គត់ផ្គង់លើសម្ភារៈសិក្សាចំពោះក្មួយៗសិស្សានុសិស្សនិងជាសម្ភាៈសិក្សាដែលក្មួយៗសិស្សានុសិស្សទទួលបាន ក៏នឹងឆ្លើយតបតាមតម្រូវការសិក្សានាពេលបច្ចុប្បន្ន ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម ម៉ុម សារឿន បានថ្លែងអំណរគុណដល់វេទិការសម្ព័នសង្គមស៊ីវិល និងមូលនិធិកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិន ដែលបានផ្តល់នូវកញ្ចប់សម្ភារៈសិក្សានេះ ហើយសង្ឃឹម
ថា មូលនិធិ នឹងបន្តជួយឧបត្ថម្ភដល់សិស្សក្រីក្រខ្វះខាតដ៏ទៃទៀតដើម្បីរួមចំណែកដោះស្រាយការលំ
បាក របស់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលមានតម្រូវការជាចាំបាច់ ។

ឆ្លៀតឱកាសនេះឯឝឧត្តម កឹមរ័ត្ន វិសិដ្ឋ និងឯកឧត្តម ម៉ុម សារឿន បានផ្តាំផ្ញើរដល់សិស្សានុសិស្សទាំង
អស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគត់ភ្លឺស្វាង ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់
តែមានភាពរីកចំរើន និងត្រូវធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម ។

សូមបញ្ជាក់ផងដែរថាៈកាបូប និងសម្ភារៈសិក្សាដែលចែកជូនជានិមិត្តរូបដល់សិស្សានុសិស្ស នៃសាលា
បឋមសិក្សាក្នុងខេត្តស្ទឹងត្រែងនេះនឹងត្រូវបន្តចែកជូនដល់សិស្សានុសិស្ស នៅតាមសាលាបឋមចំនួន
១៧ទៀត ក្នុង ស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់ ក៏ដូចជាស្រុកបុរីអូរស្វាយសែនជ័យផងដែរ ៕