​​ផ្ទុះ​អធិករ​ណ៏​រវាង​ព្រះសង្ឃ និង គ្រហស្ថ នៅ​វត្ត​ប្រាសាទ​គោកចក​

0

សៀមរាប​៖ ទំនាស់​រវាង​ព្រះសង្ឃ និង គណៈកម្មាការ​វត្ត​ប្រាសាទ​គោកចក​ត្រូវបាន​ផ្ទុះ​ឡើងជា​លើក​ទី​៣​នៅ​ថ្ងៃសីល​កន្លងទៅនេះ បន្ទាប់ពី​មាន ការជ្រើសរើស ព្រះសង្ឃ និង គណៈកម្មាការ​បណ្តោះអាសន្ន ដោយ​ពុំមាន​ការបោះឆ្នោត​ឬ​មានការ​ឯកភាព​ពី​មន្ទី​រ​ធម្មការ​និង​សាសនា​ខេត្ត​នោះទេ​។​ ???????????????????????????????

ការផ្ទុះ​ទំនាស់​រវាង​ភាគី​ទាំងសងខាង​នៅ​វត្ត​ប្រាសាទ​គោកចក​នេះ​កើតឡើង​នៅវេលា​ម៉ោង​ ៥​ទៀបភ្លឺ​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៤ខណៈពេលដែល​ព្រះសង្ឃ និង ពុទ្ធ​បរិ​ស​ទ្ធ័​ចំណុះជើងវត្ត​កំពុង​សមាទានសីល ហើយ​ភាគី​ម្ខាង​បាន​យក​សេចក្តីសម្រេច​មក​ប្រកាស​ឱ្យ​ឧបាសក ឧបាសិកា បានដឹង ទើប​មានការ​ទំនាស់​ពាក្យសម្តី​តឹង​ស​សៃ​ក​ដាក់គ្នា​នៅក្នុង​ពេលនោះ គឺ​បាន​ឈានទៅដល់​ការចង្អុល ជិត​ដល់ ព្រះ​កេស​ព្រះសង្ឃ ពី សំណាក់​ក្រុម​អាចារ្យ​គណៈ​កម្ម ការ​បណ្តោះអាសន្ន​ផងដែរ ដែល​សកម្មភាព​បែបនេះ​ត្រូវ បាន​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ប្រាសាទ​គោកចក​មានកា​រ​ខឹង សម្បារ​យ៉ាងខ្លាំង ។​DSC_0758

វត្ត​ប្រាសាទ​គោកចក​នេះ​ស្ថិតនៅ​ភូមិ​វាល​ ​សង្កាត់​គោកចក ក្រុង​សៀមរាប ដែល​កន្លងទៅ​ធ្លាប់មាន​រឿងអាស្រូវ​មិនចេះចប់​។​ បើតាម​ការ​ឱ្យដឹងពី​ក្រុម គណៈកម្មការ​ដែល​ទទួល​ស្គាល់ តាមផ្លូវ​ច្បាប់​ពី​មន្ទីរ​ធម្មការ​និង សាសនា​ខេត្តសៀមរាប នោះ គឺ​រហូតមក​ដល់ពេលនេះ មិនទាន់មាន​សេចក្តីសម្រេច​របស់ អា​ជ្ញ​ធរ​ថ្នាក់​ណាមួយ​ឱ្យ​ឈប់​ទទួល ស្គាល់ គណៈកម្មការ ដែលមាន​ស្រាប់​នេះ​នៅឡើយ​ទេ ។​???????????????????????????????

​ចំណុច​នេះ​បាន​បង្កើតឱ្យមាន ការមន្ទិលសង្ស័យ​យ៉ាងខ្លាំង ទៅលើ​ប្រធាន​គណៈ​គ្រប់គ្រង បណ្តោះអាសន្ន​ព្រះនាម​ឥន្ទ បាលី កែវ អាន ក៏ដូចជា លោក ហ៊ុយ ហួន ចៅសង្កាត់​គោកចក ព្រមទាំង​អនុគណ​ក្រុង​សៀមរាប ព្រះនាម ឡា​ច លាង ផងដែរ ។ ​ក្រុម​គណៈកម្មការ​អាចា​រ្យ វត្ត​ប្រាសាទ​គោកចក​បាន​ថ្លែង ប្រាប់​ក្រុមអ្នកកាសែត​ក្រោយ ពេល​កើតហេតុ ការណ៍​ថា មន្ទីរ​ធម្មការ និង​សាសនា ខេត្តសៀមរាប​បាន​សម្តែង​នូវ ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ រឿងរ៉ាវ​មិន​សមរម្យ​បែបនេះ​។ ហើយ​ការប្រកាស​តែងតាំង គណៈកម្មការ​វត្ត​បណ្តោះអាសន្ន ក្នុងពេល​ពុទ្ធបរិស័ទ​កំពុង​ប្រតិបត្តិ សីល​ទាន​ដូច្នេះ គឺ​ពុំ​ធ្លាប់ មាន​ទេ នាពេល​កន្លងមក​។​???????????????????????????????