ភ្នំពេញ៖នៅថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង០៣ និង០៥នាទី កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចម៉ូតូ នៅចំណុចមុខការដ្ឋានសំណង់ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ២នាក់៖
១-ឈ្មោះ ពេជ្រ ភក្ត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មគោល ខណ្ឌចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន) ។
២-ឈ្មោះ លឹម សុផារី ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិថ្មគោល ខណ្ឌចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន) បានលួចម៉ូតូ របស់ជនរងគ្រោះឈ្មោះ ចូក ចាន់មុនី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសង់ចិន ពណ៌ព្រីងទុំ គ្មានស្លាកលេខ ប្រគល់ឲ្យជនរងគ្រោះវិញ និងកាបូបស្ពាយ០១ មាន ម្សៅក្រាមសថ្លា០១កូនថង់តូច ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕




































