បញ្ជូនខ្លូនជនសង្ស័យចំនួន៨នាក់ ស្រី២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន

0

ខេត្តព្រះសីហនុ៖ ជនជាប់សង្ស័យចំនួន៨នាក់ ក្នុង នោះស្រីចំនួន២នាក់ ត្រូវបានបញ្ចូនខ្លូនដោយមន្រ្តីសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ទៅកាន់សាលាដំបូងខេត្ត នារសៀល ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដើម្បី ចាត់ការតាមនិតីច្បាប់ ។
.វរសេនីយ៍ ត្រី ឡុង គឹមហួរ នាយការិយាល័យបង្រ្កាប បទល្មើសគ្រឿងញៀនកងរាជងាវុធហ្ថ ខេត្តព្រះ សីហនុ បានឲ្យដឹងថាជនជាប់សង្ស័យចំនួន៨នាក់ខាងលើ នេះត្រូវបានចាប់ខ្លូន ក្នុង បទល្មើសចំនួន៣ករណី ទីតាំងផ្សេងពីគ្នា ពាក់ព័ន្ធបទល្មើសរក្សាទុក . ជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ។
.ករណីទី១ ជនសង្ស័យមាន ១/ឈ្មោះ ជា សុភា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ បច្ចុប្បន្នស្នាក់ នៅ បណ្ដោះអាសន្ន ភូមិ ១ សង្កាត់ ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ ទី២/ឈ្មោះ ស៊ន វី ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នភូមិ១ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លូននៅវេល ម៉ោង ប្រមាណ ០០:៤០ នាទី ថ្ងៃទី០៣ខែ វិច្ឆិកា ឆ្នាំ២០២០ខណៈពួកគេ ទិញថ្នាំញៀនរបស់ជនសង្ស័យឈ្មោះប្រាក់ ចន្ថា ដើម្បីទិញថ្នាំញៀន នៅចំណុច រង្វង់មូលតោពីរ ក្រុម ១៤ ភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
.ករណីទី២ ជនសង្ស័យ ទី១/ឈ្មោះ ឡេ ធីង៉ុក ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម មុខរបរ ម៉ាស្សា បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នក្រុម១៨ ភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ទី២/ឈ្មោះ ខៃ ជីម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នក្រុម១៨ ភូមិ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហន។ ទី៣/ឈ្មោះ ជូន វ៉ាន់នឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបររត់ម៉ូតូ។បច្ចុប្បន្ន ភូមិ៣ សង្កាត់ ៤ ក្រុងព្រះសីហនុ ព្រះសីហនុ។ ជនជាប់សង្ស័យ ទាំង៣នាក់ ត្រូវបានចាប់ខ្លូន នៅវេលាម៉ោង១៤:២៥ នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុច១៨ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ដកហូតវត្ថុតាងរួមមាន:១.ម្សៅសថ្លាចំនួន២កញ្ចប់ ០.៤៧ក្រាម ទាំងសម្បក
ទី២.ទូរស័ព្ទចំនួន៣គ្រ។ទី ៣.ដែកកេះ ២ ។ ទី៤.ដបជក់ ១។ ទី៥-លុយចំនូន៨មឺនរៀល។
ករណីទី៣.ជនជាប់សង្ស័យ ទី១/ឈ្មោះ ប៊ុន ថុល ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ ម៉ូតូ ឌុប់ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី២/ឈ្មោះ គង់ អុល ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៣/ឈ្មោះ ជេម គារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្ន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជនជាប់សង្ស័យ ទាំង៣នាក់ខាងលើ ត្រូវបានចាប់ខ្លូន នៅ វេលា ម៉ោង២១:៤៥នាទីយប់ ថ្ងៃទី៣ ខែវិច្ឆការ ឆ្នាំ២០២០ នៅចំណុចក្រោយស្ថានីយ៍រ៉ារទេះភ្លើង ស្ថិតភូមិ៣ សង្កាត់ ៣ ក្រុង ខេត្តព្រះសីហនុ។ *ដកហូតវត្ថុតាងរួមមាន:១_ម្សៅពណ៌សរចំនួន១១កញ្ចប់ទម្ងន់១.៤៨ក្រាមថ្លឹងទាំងសំបក
ទី២_ដែកកេះចំនួន០២។ទី៣_ទូរស័ព្ទដៃចំនួន០១គ្រឿង។ទី៤_កន្ត្រៃចំនួន០១។ទី៥លុយចំនួន២០ដុល្លា៕
នាគសមុទ្រ