​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​មួយគូរ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ក្នុងផ្ទះ​សំណាក់​មូល​មិត្ត​

0

​កំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ចំនួន​២​នាក់ ជា​គូរ​សង្សា​នឹង​គ្នា ត្រូវបាន​សម្ថ​កិច្ច​ឆ្មក់​ចាប់បាន កាលពី​វេលា​ម៉ោង​២១ និង​៤០​នាទី​យប់ ថ្ងៃទី​២៦ ខែ​កក្ត​ដា ឆ្នាំ​២០១៤ ស្ថិតក្នុង​បន្ទប់​លេខ​៣ នៃ​ផ្ទះសំណាក់​មូល​មិត្ត ផ្សារ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​fd - Copy

ជនជាប់សង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​ចុះបង្ក្រាប​បាន​នោះ ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​សំរោង​ទង ប្រាប់​ឱ្យដឹងថា ទី​១ ឈ្មោះ​ពេជ្រ កក្ត​ដា ភេទ ប្រុស អាយុ ២៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង និង​ស្ត្រី​ជាស​ង្សា​មានឈ្មោះ​កែវ ចិ​ត្រា អាយុ ២៨ ឆ្នាំ​រស់នៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ។ សមត្ថកិច្ច​បាន​បន្តថា ក្នុង​ប្រតិបត្តិការ​នោះ កំលាំង​អាវុធហត្ថ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​២​កញ្ចប់​តូច និង​សម្ភារៈ​សម្រាប់​សេព​គ្រឿង​សារធាតុ​ញៀន​មួយឈុត​ផងដែរ ។​fd

​សមត្ថកិច្ច​ប៉េអឹម ស្រុក​សំរោង​ទង បាន​និយាយថា មុនពេល​កើតហេតុ មាន​បុរស និង​ស្ត្រី ២​នាក់ ជា​គូរ​សង្សា​នឹង​គ្នា បាន​ជិះ​ម៉ូតូឌុប​មួយគ្រឿង មិន​ស្គាល់​ស្លាក​លេខ បានមក​ជួល​ស្នាក់​នៅក្នុង​បន្ទប់​លេខ​៣ ផ្ទះសំណាក់​មូល​មិត្ត ក្នុង​ផ្សារ​ត្រពាំង​អំបិល ឃុំ​ត្រពាំង​គង ដោយ​ភាពមិន​ស្រ​ក្រ​តី​ទើ​ម​កំលាំង​ភ្នាក់ងារ​សម្ងាត់​បាន​រាយ​ការណ៍​សកម្មភាព​នេះ ។ បន្ទាប់ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម កំលាំង​អាវុធហត្ថ​ស្រុក បាន​ឆ្មក់​ចូលធ្វើ​ការឆែកឆេ ក្នុង​បន្ទប់​លេខ​៣​នោះ ស្រាប់តែ​ប្រទះឃើញ​ពួកគេ​កំពុងតែ​សេព​គ្រឿងញៀន ក៍​ឃាត់ខ្លួន​តែម្តង ។​uy

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុងផ្ទះ​សំណាក់​មូល​មិត្ត​នេះ តែង​សង្កេតឃើញ​មាន​ក្រុមក្មេងស្ទាវ​ចូល​ស្នាក់​ទាំងយប់​ថ្ងៃ ដើម្បី​លេងល្បែង​ស្នេហា និង​សំងំ​សេព​គ្រឿងញៀន ហើយ​កន្លងមក​ផ្ទះសំណាក់​មួយ​នេះ សមត្ថកិច្ច​ធ្នាប់​បង្ក្រាប​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​លើ ប៉ុន្តែ​អាជ្ញាធរ​ហាក់​គ្មាន​វិធានការ​ក្តៅ ដើម្បី​ទប់ស្កាត់​ទាល់តែសោះ គឺ​នៅតែ​កើតមាន​ដដែល ។​ ​បច្ចុប្បន្ន​ជនជាប់សង្ស័យ​ទាំង​២​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ ស្រុក​សំរោង​រៀបចំ​ក៍សាង​សំណុំរឿង​ឱ្យបាន​គ្រប់គ្រាន់​បញ្ជូន​ទៅកាន់​សាលាដំបូង ខេត្តកំពង់ស្ពឺ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕fg