លោកស្នងការរង សន្យាខ្យល់ ថានឹងបង្ក្រាបកន្លែងលក់កន្ទុយលេខដ៏ធំដែលកំពុងស្លែកាន់

0

ខេត្តបាត់ដំបង ៖ ទីតាំងឆ្នោតដ៏ធំមួយ នៅកណ្តាលបេះដូង ក្រុងបាត់ដំបង ដែលបច្ចុប្បន្នគេឈរលក់យ៉ាងរំភើយ គឺគ្មានសមត្ថកិច្ចណាមួយហ៊ានមើលមុខ និងដើរក្បែឡើយ កុំថាឡើយដាក់កម្លាំងចុះចាប់ដែលបច្ចុប្បន្នទីតាំងនេះហាក់បីដូចជាទីផ្សារសេរីមួយអញ្ចឹង បើគិតចាប់តាំងពីព្រឹក ទៅទល់នឹងពេលយប់ ព្រោះមានអ្នកចូលទៅចាក់ឆ្នោតជាហូរហែរ ដោយសារតែទីតាំងនេះជ្រកក្រោមស្លាក វេរលុយ ។

គួរបញ្ជាក់ថា ទីតាំងដ៏ធំមួយនេះ ស្ថិតនៅក្បែស្តុបផ្សារលើ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
ដោយម្ចាស់ទីតាំងនេះ គឺបានឈរលក់ឆ្នោតទាំងប្តី ប្រពន្ធ ពិសេសបើចំថ្ងៃឆ្នោតសៀមទៀត គឺគេបានបន្ថែម
ទាំងកូន ក្មួយ មកជួយលក់ផងដែរ ព្រោះដោយសារតែអតិថិជនចូលមកទិញច្រើនពេក ដូច្នេះហើយ ធ្វើអោយ
ពួកគេចាំបាច់ត្រូវតែប្រឹងប្រែង ញាប់ដៃ ញាប់ជើង ដើម្បីកត់កន្ទុយលេខរបស់អតិថិជនអោយទាន់ ។

បើតាមមជ្ឈដ្ឋានដែលនៅក្បែទីតាំងនេះបាននិយាយថា ចាប់តាំងពីព្រឹក ដល់យប់ គឺមានមនុស្សចេញចូល
ជាហូរហែរ គ្មានលោះឡើយ ដើម្បីចាក់កន្ទុយលេខគ្រប់ប្រភេទ បើមើលទៅហាក់ដូចជាផ្សាររាត្រីមួយយ៉ាងដូច្នេះដែរ ព្រោះមានមនុស្សចេញចូលបន្តកន្ទុយគ្នា ។ ប្រភពដដែលបានបន្ថែមថា មិនត្រឹមតែមិនខ្លាចសមត្ថកិច្ចនោះទេ គឺប្តី ប្រពន្ធទាំង ២ នាក់នេះ សម្តីកោងថែមទៀតផង ដោយគ្មានខ្លាចអ្នកណានោះទេ ។

ជុំវិញបញ្ហានេះផងដែរ គេមិនដឹងថា តើម្ចាស់ទីតាំងនេះ មានខ្នងបង្អែកយ៉ាងរឹងមាំប៉ុណ្ណានោះទេ បានជាគេគ្មានញញើតនឹងផ្លូវច្បាប់បនតិចណា ទាល់តែសោះ ព្រោះសូម្បីតែកម្លាំងព្រហ្មទណ្ឌស្រាល ក៏ដូចជាលោកអធិការ ក៏មិនហ៊ានដើរក្បែដែរ បើពិតយ៉ាងដូច្នេះមែន តើលោក ស្នងការថ្មី សាត គឹមសាន អាចបញ្ជាប៉ូលិស
ក្រោមឱវាទ អោយទៅបង្ក្រាបត្រង់ណាផ្សេងបានដែរឬទេ ? បើទីតាំងដុះស្លែ មួយនេះធ្វើមិនរបើកផងនោះ ។

ថ្មីៗនេះ កម្ពុជាថ្មី បានទូរស័ព្ទទៅលោក ស្នងការរង ផែនព្រហ្មទណ្ឌ លឹម ពុទ្ធីឡា ដើម្បីចង់ដឹងអំពីផែនការ
និងវិធានការក្នុងការបង្ក្រាបទីតាំងដ៏ធំមួយនេះ ប៉ុនតែលោកបានឆ្លើយយ៉ាងប្រហើរថា ចាំអោយកូនចៅ
ចុះទៅមើល រួចក៏ស្ងាត់រហូតមកទល់នឹងពេលនេះ មានន័យថា លោកស្នងការរងរូបនេះ អាចត្រូវថ្នាំសណ្តំ
ពីម្ចាស់ទីតាំងនេះហើយ បានជាការសន្យាថានឹងធ្វើ បែរជាសន្យាខ្យល់ទៅវិញ ៕ សោ និយមរ័ត្ន