​អ​និតិ​ជន​ម្នាក់​ត្រូវបាន​ជនសង្ស័យ​ល្បួង​យកទៅ​រំលោភ​បាន​សម្រាច់​ដល់​ទៅ​បី​ដង​សម​ត្ត​កិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​

0

​ខេត្តបន្ទាយមានជ័យ​ កុមារី​ដែលជា​អ​និតិ​ជន​ម្នាក់​ត្រូវបាន​ជនសង្ស័យ​ល្បួងលួងលោម​យកទៅ​រំលោភ​បានសំរេច​រហូតដល់​ទៅ​បី​ដង​ត្រូវ​បែកការ​ណ៏​ម្តាយ​បាន​រត់​ទៅប្តឹង​សម​ត្ត​កិច្ច​ឲ្យ​ចាប់​ជនសង្ស័យ​នោះ​រួច​បញ្ជូនទៅ​តុលាការ​ដាក់ទោស​តាមផ្លូវ​ច្បាប់ ។​ករណី​ចាប់រំលោភ​នេះ​គឺ​នៅ​លេ​វា​ម៉ោង 5.35​នាទី​ល្ងាច ថ្ងៃទី 27​ខែ កក្កដា ឆ្នាំ 2014 នៅ​ចំណុច ភូមិ​អូរអណ្តូង​ខាងកើត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​លោក​រស់ សំ ប៊ូ​. មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ប្រាប់​អ្នកយក​ព៏​មាន​ឲ្យ​ដឹងថា ជនល្មើស​មានឈ្មោះ ចេ​វ ស្រួច ភេទ ប្រុស អាយុ 34​ឆ្នាំ​. រស់នៅ​ភូមិ គោក ក្តួច ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ភ្លឿ​យ រា​៉​នី អាយុ 7​ឆ្នាំ​រស់នៅ​ភូមិ អូរអណ្តូង​កើត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​_[2014.07.28_12.20

លោក​រស់​សំ​ប៊ូ​បាន​និយាយ​បន្តថា​មុនពេល​កើតហេតុ​ជនល្មើស​តែង​តែម​ក់រង ផ្ទះ​ក្មេង​ជនរងគ្រោះ​ជា​ញឹកញាប់​ស្របពេល​ម្តាយ​ក្មេង​មិន​នៅផ្ទះ​ជនល្មើស​ក៏បាន​ទៅ​ល្បួង​ក្មេងស្រី​នោះ​ថា​ទៅ​ដើរលេង​ជាមួយ​ខ្លួន​ពូ​និង​ឲ្យ​នំ​ញ៉ាំ​និង​ឲ្យ​ជា​លុយកាក់​បន្តទៀត​ក្រោយពី​និយាយ​ត្រូវ​គ្នា​ហើយក៏​ដឹក​ដៃ​ជនរងគ្រោះ​ទៅ​កន្លែង​ស្ងាត់​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​នោះ​តែម្តង​. លុះ​ថ្ងៃ​បន្តបន្ទាប់​ទៀត​នោះ​ជនល្មើស​តែង​ធ្វើ​សកម្មភាព​ទៅលើ​ក្មេងស្រី​ជា​រើ​យៗ ដោយសារ​ជនរងគ្រោះ​គ្នា​នៅ​ក្មេង​ពេក​ពុំ​ដឹង​កិច្ចការ​រាក​ជ្រៅ​ក៏​ចេះតែ​ឲ្យ​ជនល្មើស​រំលោភ​រហូត​បានសំរេច​ដល់​បី​ដង​។​

​លោក​រស់ សំបូរ​បាន​និយាយ​បន្តថា ក្រោយៗ​មកទៀត​ក្មេងស្រី​ជនរងគ្រោះ​ក៏មាន​អាកា​រះ​ប្លែក​ជាង​មុន ប្រដាប់​ភរ​ទ​ចាប់​ហូរឈាម ម្តាយ​ចាប់ផ្តើម​សង្ស័យ​ក៏​ឈ្លេចសួ​កូន រួច​កូន​ស្រ​ក៏​រៀបរាប់​ប្រាប់​ម្តាយ​តាំងពីដើម​ដល់​ចប់ ពេលនោះ​ម្តាយ ឪ​ពុរ​បស់​ក្មេង​ស្រ​ជនរងគ្រោះ​បាន​រត់​ទៅប្តឹង​ឲ្យ​ចុះមក​ចាប់​ជនល្មើស​យកមក​កន្លែង​អាវុធហត្ថ​ដើម្បី​ធ្វើការ​សាកសួ ។​នៅមុខ​សម​ត្ត​កិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​រហូត​បាន​សំរេច​ដល់​បី​ដង​ពិតប្រាកដ​មែន ។​ជនល្មើស​ក្រោយពី​ក៏​សាង​សំនំ​ុ​រៀង​រួច​បញ្ជូនទៅ​តុលាការ​ដាក់ទោស​តាម​និតិ​វិធី​ច្បាប់ ។​