​ប្រារព្ធ​ពិធីបួងសួង​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​សុំ​សេចក្តី​សុខសន្តិភាព​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រជាជន​ទាំងមូល និង​ចែក​អំណោយ​ដល់​ប្រជាព​រដ្ឋ​ក្រីក្ររ​ចំនួន​៤០០​គ្រួរ​សារ

0

​សៀមរាបៈ  ​លោកជំទាវ​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋ សភា​ព្រឹទ្ធសភា និង​អធិការកិច្ច កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​កក្ត​ដា ឆ្នាំ​២០១៤ បាន​អ​ញ្ចើ​ញ​ធ្វើ​ពិធីបួងសួង​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​ដើម្បី​សុំ​សេចក្តីសុខ​សន្តិភាព​ជូន​ដល់ ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រជាជន នៅលើ​ភ្នំ​គូ​លេន ឃុំ​ខ្នង់ភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាបDV -PAL[(001216)16-09-50]

ដែលជា​វត្ត​មួយ​មាន​វ័យ​ចំណាស់ ដើម្បី​ជាការ​ឧទ្ទិស​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ធ​ជូន​ដល់​មាតា បិតា ជីដូន​ជីតា និង​ញាតិ​ការ​ទាំងឡាយ ពិសេស​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោច​អាធ​ម និង​ព្រៃផ្សៃ​បំផុត កាលពី​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​ម្យា​ង​ទៀត​សូម​ឧ​ទ្ទឹ​ស​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ធ​នៃ​បុព្វ​ខ្មែរ​យើង ដែល​បានធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន ដោយ​សូម​ឲ្យ​អ្នក​ទាំងអស់​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​។​ ​DV -PAL[(000901)17-59-13]DV -PAL[(001056)17-59-40]

​នៅក្នុង​នោះ​ដែល​លោកជំទាវ ម៉ែន សំអន បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​ប្រមុខ​ដឹកនាំ​ទាំងបី ពិសេស​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ដែលជា​និច្ចកាល​តែងតែបាន​យកចិត្ត​ទុក​រាល់​ទុក្ខលំបាក​របស់​បងប្អូន បើទោះបី​សម្តេច មិន​បានមក​ដោយផ្ទាល់​ក្តី តែ​សម្តេច​តែងតែ ចាត់តាំង​តំណាង​ឲ្យ​ចុះមក​ដោយផ្ទាល់ ដើម្បី​សួរសុខទុក្ខ និង​ចាត់វិធានការ​

DV -PAL.Still123ទប់ស្កាត់​រាល់​ការខ្វះខាត​របស់​បងប្អូន និង​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​ដោយ​មិន​ទុក​ឲ្យ​បងប្អូន​នៅ​ឯកោ​ឡើយ ។​នាឱកាស​នោះដែរ​លោកជំទាវ​ម៉ែន សំអន ក៏បាន​ពាំនាំ​នូវ​អំណោយ ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤០០​គ្រួរ​សារ​ក្នុង​មួយ​គ្រួរ​សារ​នូវ​ថវិកា​២​ម៉ី​ន​រៀល​និង សារុង​ម្នាក់ៗ​មួយ​ត្រីខ​២​កុំ​ប៉ុង មី​យើង​៥​កញ្ចប់ នំ​ប៉ាង​២​ដើម​និង​ទឹកបរិសុទ្ធ​៕ ​