ខេត្តព្រះសីហនុប្រារព្ធពីធី អបអរសាទរខួបអនុស្សាវរីយ៍លើក ទី៦៧ នៃទិវាបុណ្យ ឯករាជ្យជាតិ ០៩ វិច្ឆិកា

0

ខេត្តព្រះសីហនុ៖. ខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវា បុណ្យ ឯករាជ្យជាតិ ០៩ វិច្ឆិកានិងទិវាកំណើតនៃកង យោធ ពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២០)ត្រូវបានថ្នាក់ដឹកនាំខេត្តរៀបចំឡើងនៅ វេទិកាបុណ្យ ជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុនាព្រឹកថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា ខេត្ត និងមានការនិមន្ដចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និង ប្រជា ពល រដ្ឋ យ៉ាង ច្រើនកុះករផងដែរ ។
.នាឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានមាន ប្រសាសន៍ថា ០៩ វិច្ឆិកា គឺជា ទិវា ប្រ វ ត្តិ សា ស្រ្តប្រពៃថ្លៃថ្លាឧត្តុងឧត្តមបំផុត ដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពពេញ លេញពីអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ច ដ៏ ឧត្តុង្គឧត្តមរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិ តាឯករាជ្យ បូរណភាព ទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ដ៏អង់អាចក្លាហាន និង មហាបុរសរដ្ឋដ៏ឆ្នើមដែលបានបូជាព្រះកាយ ពលនិងព្រះបញ្ញាញាណដើម្បីបុព្វហេតុឯករាជ្យសេរីភាពអធិបតេយ្យភាពបូរណភាពទឹកដីនៃមាតុភូមិកម្ពុជាពីអាណានិគមនិយមបារាំង។
.ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានបន្ដថាក្រោមស្នាព្រហស្ថនិងគំរូវីរៈភាពដ៏ឧត្តុងឧត្តមព្រះបញ្ញាញា ណដ៏ឈ្លាសវៃ របស់ព្រះករុណាជាអម្ចាស់ជីវិតកំកល់លើត្បូងពិសេសព្រះរាជបូនីយកិច្ចដ៍៏ថ្លៃថ្លា របស់ព្រះអង្គ ទាំងក្នុងផ្ទៃជាតិនិងឆាកអន្តរជាតិធ្វើឱ្យមាតុភូមិកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង និងបានប្រគល់ ឯករាជ្យមកឱ្យកម្ពុជាវិញប៉ុន្តែកម្លាំងបរទេសមួយចំនួននៅតែទន្ទ្រានរាតត្បាតផ្ទៃក្នុងប្រទេសនៅឡើយ។ ដើម្បី ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រះអង្គបានបន្តនូវព្រះរាជបេសកកម្មក្នុងប្រតិបត្តិការសាមគ្គីដេញកំចាត់ ពួក ខ្មាំងសត្រូវជាបន្តបន្ទាប់ប្រកបដោយជោគជ័យ។ មិទ្ទិញរំលឹកឡើងវិញនូវមាទនភាពជាតិដ៏ឧត្តុងឧត្តម នៃខួប អនុស្សាវរីយ៍លើកទី៦៧ទិវាឯករាជ្យជាតិរបស់ យើ ងក្នុងស្មារតីបង្កើនសាមគ្គីភាព ឯកភាពជាតិ ដោយរួមគ្នា អនុវត្តនូវគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណតំណាក់កាលកាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ដ៍ត្រជាក់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យសង្គមជាតិមានសុខសន្តិភាពពេញលេញធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រទេ សជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កាត់ បន្ថយ ភាពក្រីក្រ ព្រមទាំងលើក កម្ពស់គោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សនិងការគោរពសិទ្ធិមនុស្ស បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញ” ជាតិ សាសនា ព្រះមហាក្សត្រ ” ។
ក្នុងឱកាសនោះ ឯកឧត្តម ជាម ហ៊ីម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័តខ្ពស់ ចំពោះ ជំងឺ Covid-១៩ដោយផ្លាស់ប្ដូរទំលាប់ពាក់ម៉ាសលាងសំអាតដៃជាមួយសាប៊ូជែលអាល់កុលរក្សាគគម្លាតសុវត្ថិភាព ស្រប តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងគ្មានការចម្លងជំងឺ Covid-១៩ ។ ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានរម្លឹកអំពីប្រវត្តិស្នាដៃរបស់កងយោធពលខេមរភូមិន្ទ ដែលទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ១៩៥៣ដោយចលនាតស៊ូរបស់កងទ័ពនិងប្រជាជនគ្រប់ស្រទាប់វណ្ណៈនិងក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យរបស់ព្រះករុណាព្រះបាទសម្តេច ព្រះ នរោត្តមសីហនុព្រះមហាវីរក្សត្យព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ។ជារៀងរាល់ឆ្នាំកងយោធពលខេមរភូមិន្ទ្ទប្រារព្ធពិធីនេះឡើងដើម្បីរម្លឹកនូវប្រវត្តិស្នាដៃគំរូវីរៈភាពដ៏អង់អាចក្លាហានហ៊ានធ្វើពលីកម្មដ៏ធំធេងរបស់ប្រជាជនយុទ្ធជនយុទ្ធនារីកម្ពុជាក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានគ្រប់សម័យកាលដើម្បីដណ្តើមឯករាជ្យជូនជាតិមាតុភូមិ ៕នាគសមុទ្រ