ខេត្តកំពង់ឆ្នាំង: ជនសង្ស័យ១នាក់រួមនិងវត្ថុតាងថ្នាំញៀន២៣កញ្ចប់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងរកឃើញនៅសារធាតុថ្នាំញៀនដោយខុសច្បាប់ ដែលជនស្សយ័រក្សាទុកចែកចាយបន្ត ។
កិច្ចប្រតិបត្តិការបង្ក្រាបអ្នកចែកចាយនិងប្រើប្រាស់រក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់ខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង 5 និង០០នាទីល្ងាចថ្ងៃទី ៩ វិច្ឆិកា 2020ម្សិលមិញនៅចំណុចភូមិទី៨សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងនិងខេត្តកំពង់ឆ្នាំង ។
ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯក ហ៊ុលវាសនា បានឲ្យដឹងថាដោយអនុវត្តទៅតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពី លោកអ៉ិតសុធាព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត សហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុករលាប្អៀរបានចុះធ្វើការបង្រ្កាបជាក់ស្តែង ករណី.ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងរក្សាទុកនៅគ្រឿងញៀនដោយខុសច្បាប់នៅចំណុចខាងលើ។
នៅក្នុងកិច្ចប្រតិបត្តិការខាងលើផងដែរជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់រួមនិងថ្នាំញៀន២៣កញ្ចប់ ១.ឈ្មោះ ភាពសុដាវិន អាយុ២០ឆ្នាំ មុខរបរ មិនពិត នៅភូមិត្រពាំអញ្ចាញ ឃុំស្វាយជ្រមស្រុករលាប្អៀខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំងញៀនប្រភេទម៉ាទឹកកកចំនួន ២៣ កញ្ចប់និង ឧបករណ៍ជក់មួយចំនួនផងដែរ ។
បច្ចុប្បន្នជនសង្ស័យ១នាក់រួមនឹងវត្ថុតាងថ្នាំញៀនត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងកសាងឯកសារបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីផងដែរ ៕