ភ្នំពេញ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់យីហោចាងស៊ីងដែលមានទីទាំងនៅភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៤ត្រូវ បានអគ្គិភ័យ អស់ស្ទើរទាំងស្រុង ក្នុងនោះមានបុរសជនជាតិចិនម្នាក់បានស្លាប់ក្នុងភ្នក់ភ្លើងនិង២នាក់ទៀតរងរបួសត្រូវបានបញ្ជូនកាន់មន្ទីរពេទ្យដែលហេតុការពុំត្រូវបានប្រភពណាមួយបញ្ជាក់ពីមូលហេតុ ឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែតាមប្រភពព័ត៌នៅកន្លែងកើតហេតុបញ្ជាក់អាចបណ្តាលមកពី ទូស្សេរ៍ខ្សែភ្លើង។ នគរបាលដែលចុះទៅអន្តរាគមន៍បានឲ្យដឹងថា ជនជាតិចិនស្លារឋប់ក្នុងអគ្គិភ័យនោះ ឈ្មោះ ស៊ឹង ឆាងស៊ុន ភេទប្រុសអាយុ៤២ឆ្នាំនិង៣នាក់ផ្សេងទៀតរងរបួសពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ត្រូវបាន គេបញ្ជូនទៅសង្គ្រោះជាបន្ទាន់ ។
ប្រភពបានបន្តថា រោងចក្រដែលរងការឆាបឆេះនេះមានយីហោថា ឆាងស៊ីង មានទំហំជិត១ម៉ឺនម៉ែត្រការ៉េ ស្មើរនឹង១០០គុណ៥០ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងតែម្តង នៅសល់តែផេះផងប៉ុណ្ណោះ ហើយក្នុងនោះនគរបាលជួយសង្គ្រោះអគ្គិភ័យប្រើរថយន្តអន្លត់អគ្គិភ័យអស់ចំនួន ២៥គ្រឿង ដោយប្រើទឹកអស់៧២ជើង ក្នុងនោះរថយន្ដរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានចំនួន២០ គ្រឿង ហើយរថយន្ដរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ និងរថយន្ដរបស់ក្រុម ហ៊ុនស្រាបៀរកម្ពុជា និងរថយន្ដរបស់អង្គភាពប្រឆាំងភេរវកម្មផងដែរ ។
បើតាមប្រជាពលរដ្ឋដែលរស់នៅក្បែរខាងនោះបាននិយាយថា ម៉ោងប្រហែលជា៤ជាងទៀបភ្លឺគេបាន ឃើញអណ្តាតភ្លើងឆាបឆេះចេញពីរោងចក្រយ៉ាងសន្ធោរសន្ធៅធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រោយមកក៏ ឃើញរថយន្តពន្លត់អគ្គិភ័យមកដល់ជាច្រើនគ្រឿងមកជួយបាញ់ពន្លត់ ប៉ុន្តែដោយសារតែភ្លើងឆេះពេញ បន្ទុកទៅហើយនោះ ទើបមិនអាចជួយសង្គ្រោះបាន ប៉ុន្តែសមត្ថកិច្ចបានជួយការពារមិនឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនិងរោងចក្រក្បែរនោះផងដែរ ។
ហើយការឆាបឆេះនេះបើតាមពួកគាត់សន្និដ្ឋានវិញ ប្រហែលបណ្តាលមកទូស្សេរ៍ខ្សែភ្លើង ហើយទំហំនៃការខូចខាតក៏រាប់សិបម៉ឺនដុល្លារ នោះដែរ ប៉ុន្តែផលលំបាក់នោះ គឺកម្មករចំនួន៨៥០នាក់ប្រឈមនិងគ្មានការងារធ្វើ ។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគ្មានប្រភពមួយណាបញ្ជាក់ឲ្យបានច្បាស់លាស់អំពីមូលហេតុនៃការឆាបឆេះឬទំហំនៃការខូចខាតនេះបានដែរ ដោយសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចនិងថៅកែរោងចក្រកំពុងតែសហការគ្នាដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុការនៃឆាបឆេះឬក៏ខូចខាតអស់ប៉ុន្មាននោះ ៕ វិទូ