​អាមេរិក​ជម្លៀស​បុគ្គលិក​ទូត ខណៈ​យន្តហោះ​ប្រយុទ្ធ​៩០​ភាគរយ​ត្រូវបាន​បំផ្លាញ​នៅ​ទ្រី​ប៉ូ​លី​

0

​ក្រុង​ទ្រី​ប៉ូ​លីៈ ការប្រយុទ្ធ​គ្នា​រវាង​កងជីវពល និង​កងកម្លាំង​រដ្ឋាភិបាល​លី​ប៊ី​បាន​កាន់តែ​កើនឡើង​តាំងពី​ពាក់កណ្តាល​ខែកក្កដា​ហើយ​មាន​សភាព​កាន់តែ​សាហាវ​មកដល់​ថ្ងៃអាទិត្យ នៅ​ក្រុង​នេះ ដើម្បី​ដណ្តើម​កាន់កាប់​ព្រលានយន្តហោះ​អន្តរជាតិ​ទ្រី​ប៉ូ​លី បណ្តាល​ឲ្យ​មាន​ផ្សែងហុយ​រាល់ថ្ងៃ​។ ការណ៍​នេះ​បាន​បង្ខំ​ឲ្យ​អាមេរិក​ប្រកាសអាសន្ន​ហើយ​អន្តរាគមន៍​គាំទ្រ​ពី​អាកាស​ផង​ដើម្បី​ជម្លៀស​បុគ្គលិក​ទូត​ចេញពី​ក្រុង​នេះ ខណៈ​យន្តហោះ​ប្រយុទ្ធ​៩០​ភាគរយ​ត្រូវបាន​បំផ្លាញ​នៅ​ទ្រី​ប៉ូ​លី​។​ ​libya1e

តាម​ប្រភពពី​វេ​ប​សាយ​បរទេស​នានា​បាន​ឲ្យ​ដឹងថា កងជីវពល​បាន​វាយ​ជាមួយ​កម្លាំង​រដ្ឋាភិបាល​ដើម្បី​ដណ្តើម​កាន់កាប់​ព្រលានយន្តហោះ​អន្តរជាតិ​ទ្រី​ប៉ូ​លី​តាំង​ពីថ្ងៃ​១៤ កក្កដា មក ដោយ​រិញ​ទៅ​រុញ​មក ហើយ​ការ​វាយឆ្មក់​នានា​បាន​បណ្តាល​ឲ្យ​យន្តហោះ​ប្រយុទ្ធ​ប្រមាណ ៩០​ភាគរយ​ត្រូវបាន​បំផ្លាញ ក្នុងនោះ​ក៏មាន​យន្តហោះ​ធំៗ​ដឹក​អ្នកដំណើរ​មួយចំនួន​ផងដែរ​។US pulls embassy staff from Libya amid fierce clashes

ឧបទ្ទវ​ហេតុនេះ​បា​ម​ជំរុញ​ឲ្យ​អាមេរិក​ដែលមាន​ស្ថានទូត​របស់ខ្លួន​នៅក្បែរ​ព្រលានយន្តហោះ នេះ​បង្ខំចិត្ត​ធ្វើការ​ជម្លៀស​បុគ្គលិក​ទូត​ចេញ​ជាបន្ទាន់ ដែល​ប្រតិបត្តិការ​អន្តរាគមន៍​នេះ មានការ​គាំទ្រ​ការពារ​ពី​ទ័ពអាកាស​ថែមទៀត​ផង​។​ ​បើតាម លោក ច​ន ឃើ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​និយាយថា អាមេរិក​បាន​ជម្លៀស​បុគ្គលិក​ស្ថានទូត​នៅ​លី​ប៊ី​កាលពី​ថ្ងៃ​សៅរ៍ ដោយសារតែ​ពួកគេ​បាន​ប្រឈម​នឹង​គ្រោះថ្នាក់ នៃ​ការប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នៅ​ជុំវិញ​ព្រលានយន្តហោះ​ក្រុង​ទ្រី​ប៉ូ​លី​។​ ​libya1c

ការប្រកាស​នេះ បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​ក្រោយពី​រដ្ឋាភិបាលបណ្តោះអាសន្ន នៃ​ប្រទេស​នេះ​បាន​ព្រមាន​ថា ការប៉ះទង្គិច​គ្នា រវាង​កងជីវពល​ដែល​កំពុងដណ្តើម​ការគ្រប់គ្រង​ព្រលានយន្តហោះ​ជា​យុទ្ធសាស្ត្រ​នោះ កំពុង​គំរាមកំហែង​លី​ប៊ី​ទាំងមូល​៕ libya1d libya-airport-war