កែប:បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធ

កែប:បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធ
រំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង នៅចំណុចអ្នកតាឈរ ឋិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ប្រភពមួយបានឲ្យដឹងថា លោកតោសុវុទ្ទី មានខ្នងបង្អែក ដ៏រឹងមាំមួយនៅក្នុងខេត្ត ហេតុនេះហើយបានជាលោក តោ សុវុទ្ទី មានការទំនាក់ទំនង ជាមួ យ មន្ត្រីពាក់ព័ន្ធ មួយចំនួននៅ ក្នុងខេត្តតាកែប និង រំលោ ភយកដីសហគមន៍ ប្រមាណជាង 1 ហិកតា មកធ្វើជាកម្ម សិទ្ធិ និងសាង់សង់ បឹងគីឡូជាច្រើនទៀតផងដែរ។

រហូតមកដល់ពេលនេះ ទើបតែបើកផ្លាយ ហើយមន្ត្រីជំនា ញបានចេញសេចក្តី ប្រកាសព្រមាន ទៅលោក តោសុវុទ្ទី អោយឈប់ជាបន្ទាន់ រាល់ការឈូសឆាយ ដីព្រៃរបស់សហគមន៍ និងសាងសង់បឹងគីឡូ ។

មន្ត្រីតូចតាច នៅខេត្តកែប បានខ្សឹបប្រាប់ អ្នកយកព័ត៌មានថា ការចេញសេចក្តី ជូនដំណឹងនេះ មិនមែនជាលើកទី 1 ទេ គឺលើកទី 3 ហើយ បានលោក តោ សុវុទ្ទី ផ្អាកនូវការឈូសឆាយ និង សាងសង់បឹងគីឡូ។

ប្រភពមួយបាន អោយដឹងថា កាលពីថ្ងៃទី ២៥ខែសីហា ឆ្នាំ ២០២០ ក្រុមការងារសង្កាត់ ផ្នែក និង ខណ្ឌរដ្ឋបាល ព្រៃ ឈើកែប បានសហការ ជាមួយអាជ្ញាធរ ដែនដី ដឹកនាំដោយ អភិបាល ស្រុក ដំណាក់ចង្អើរ លោក ស្រី គឹម ចន្ធី បានចុះដល់ ទីតាំងជាក់ស្តែង ក្រុមការងារ បានពិនិត្យឃើ ញថា លោក តោ សុវុទ្ធី បានសាងសង់ បឹងកាឡូ និង ឈូ សឆាយ រំលោភបំពាន ចូលដីសហគមន៍ ព្រៃឈើពិតប្រា កដមែន។

រដ្ឋបាលព្រៃឈើកែប បានចាត់ទុកការ សាងសង់ និង ឈូសឆាយ រំលោភបំពានចូល ដីសហគមន៍ គឺជាការប្រ ព្រឹត្តបទល្មើស ផ្ទុយនឹងច្បាប់ស្តីពី រដ្ឋបាលព្រៃឈើ។

ដូច្នេះផ្នែក រដ្ឋបាលព្រៃឈើកែប តម្រូវឲ្យលោក តោ សុវុទ្ធី បញ្ឈប់ រាល់សកម្មភាព សាងសង់ជាបន្ទាន់ ក្នុងករណី មិនអនុវត្តតាម សេចក្តីប្រកាស ជូនដំណឹងនេះ ផ្នែករដ្ឋបាលព្រៃឈើកែប នឹង អនុវត្តតាមច្បាប់ស្តីពី រដ្ឋបាលព្រៃឈើព្រៃឈើ។
នាយខណ្ឌ រដ្ឋបាល ព្រៃឈើកែប លោក វង្ស សុផល បានអះអាងថា ការសាងសង់ សំណង់ របស់ លោក តោ សុវុទ្ធី ពុំមានការអនុញ្ញាត និង ឈួសឆាយ រំលោភលើដីព្រៃសហ គមន៍ ថែមទាំង មិនស្តាប់ការ ណែនាំ របស់ មន្ទីរជំនា ញ ទោះបីជាបានចេញ សេចក្តីប្រកាស ឲ្យបញ្ឈប់ រហូត ដល់ទៅ៣ដងហើយក្តី។
ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីតូចតាច នឿយឆ្ងល់យ៉ាងខ្លាំង ចំពោះ ចំណាត់ការ របស់អាជ្ញាធរ និងមន្ត្រីជំនាញ ទៅលើអ្នកដែល រំលោភយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ត្រូវមានទោសដល់កម្រិតណា បានជានៅតែ រំលោភបំពានមិនចេះចប់ មិនចេះហើយ ឬមួយគ្រាន់តែ ឆាកល្ខោន បំភ័ន្តភ្នែកមហាជន តែប៉ុណ្ណោះ។
សារព័ត៌មានយើង មិនអាចសុំការបំភ្លឺ ពីលោក តោ សុវុទ្ទី បានទេដោយសារទូរស័ព្ទ របស់គាត់ ខលចូលហើយពុំមានអ្នកលើក។
ប្រជាពលរដ្ឋ រស់នៅខេត្តកែប សូមសំណូមពរ អោយ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈ អភិបាលខេត្តកែបមេត្តា ជួយពិនិត្យមើលផង ជាពិសេស ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខា ប្រមាញ់និងនេសាទ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង ដែនដីនគរ រូបនីយកម្មនិងសំណង់ ជួយពិនិត្យមើល អ្នកដែលរំលោភបំពាន យកដីរដ្ឋធ្វើជាកម្មសិទ្ធិផង ព្រោះកូនចៅរបស់ ឯកឧត្តម នៅថ្នាក់ក្រោមជាតិនេះ ហាក់បីដូចជាពុំសូវ យកចិត្តទុកដាក់ បន្តិចសោះ អំពីបញ្ហារំលោភបំពានយកដីរដ្ឋ។