​ហ្វីលីពីន​ស្វាគមន៍​ពលរដ្ឋ​ទី​១០០​លាន​ Philippines welcomes its 100 millionth citizen

0

​ ​ក្រុង​ម៉ានីលៈ កាលពី​ថ្ងៃអាទិត្យ មន្ត្រី​ប្រទេស​ហ្វីលីពីន​បានធ្វើការ​ស្វាគមន៍​សម្រាប់​ពលរដ្ឋ ហ្វីលីពីន​ដែល​បាន​កើតឡើង​គម្រប់​ទី​១០០​លាន ដែល​មានន័យថា ចំនួន​ប្រជាជន​ហ្វីលីពីន​គិត​មកដល់​ថ្ងៃទី​២៧ កក្កដា មាន​ចំនួន​ដល់​១០០​លាន​នាក់​ហើយ ដែល​នាំ​ឲ្យ​ហ្វីលីពីន​ក្លាយជា​ប្រទេស​ទី​១២​ដែលមាន ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក ។philipine1b

លោក Juan Antonio Perez III នាយក​ប្រតិបត្តិ បេសកកម្ម​ប្រជាជន បាន​និយាយថា ទារិកា ដែឡមាន​ឈ្មោះថា ចូ​ណា​លីន (A baby girl named Chonalyn )​ត្រូវបាន​ប្រសូត​កាលពី​ពាក់​កណ្តាលអធ្រាត្រ នៅ​មន្ទីរពេទ្យ រដ្ឋ Jose Fabella ក្នុង​ក្រុង Manila,​។ នាង​ត្រូវ​បានទទួល​ការស្វាគមន៍ និង​ផ្តល់នូវ​ប័ណ្ណ​សម្គាល់ នំ​ខេ​ក សម្លៀកបំពាក់ និង​អំណោយ​ជាច្រើន​ពី​មន្ត្រី​បេសកកម្ម​សុខភាព និង​ប្រជាជន​ផងដែរ​។​ ​philipine1a

ម្តាយ​ទារិកា​រូបនេះ មានឈ្មោះ Dailin Duras Cabigayan, អាយុ 27 ឆ្នាំ បាន​ញញឹម ខណៈ កូនស្រី​របស់​នាង គឺ​ចូ​ណា​លីន បានកើត​ឡើង​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​១២ និង​៣៥​នាទី ឈានចូល​ថ្ងៃអាទិត្យ មាន​ទម្ងន់​២.៨ គីឡូក្រាម និង​ទទួល​ការស្វាគមន៍​ពី មន្ត្រី​បេសកកម្ម​សុខភាព និង​ប្រជាជន​៕ ធី​វ សុ​មុនី​ ​ប្រជ្រៀត​គ្នា​ទៅ​ស្រុក​សម្រុក​គ្រប់​មធ្យោបាយ​ក្រោយពី​ចប់​ពិធីបុណ្យ​រ៉ា​ម៉ា​ដន​