ហ្វូងមនុស្ស​ដ៏​កុះករ ប្រជ្រៀត​គ្នា​ជិះ​យានយន្ត ក៏ដូចជា​ឡើង​រថភ្លើង​

0

​បង់​ក្លា​ដែ​សៈ ដ៏​កកកុញ​ឬក៏​ប្រញាយ​គ្នា​ដ៏​សន្ធឹកសន្ធាប់​ឡើង​ជិះទូក កាណូត ស្រា​ឡាង​ដើម្បី​ចាកចេញ​ពី​ទីក្រុង​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ ក្រោយពី​បញ្ចប់​ថ្ងៃបុណ្យ​ដ៏​ពិសិដ្ឋ​ដែលមាន​រយៈពេល​១​ខែ​កន្លងមក​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ចិន​ឆាយ​ណា​ដេលី កាលពី​ថ្ងៃ​ចន្ទ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៤​។​Ramadan1b

​តាម​ប្រភព​នេះ មនុស្សម្នា​ដ៏​ណែនណាន់តាន់តាប់ កាលពី​ថ្ងៃអាទិត្យ ទី​២៧ កក្កដា បាន​ប្រជ្រៀត​គ្នា​ត្រឡប់​ទៅ​ស្រុកកំណើត ឬ​កន្លែងធ្វើការ​រៀងៗ​ខ្លួន ដោយ​ខ្លះ​ប្រជ្រៀត​គ្នា​ឡើង ឡាន ខ្លះ​ជិះទូក កាណូត ស្រឡាង និង​ខ្លះទៀត​នៅ​តំបន់​ឆ្ងាយ​បាន​ប្រញាយ​គ្នា​ឡើង​ជិះ​រថភ្លើង ដោយមាន​គ្រប់​កន្លុកកន្លៀត រួមមាន​ទាំង​លើតំបូល កន្លែង​តំណ​ភ្ជាប់​ទូ​នីមួយៗ​នៃ​រថភ្លើង និង​គែម​ទូ​ជាដើម​។ រាប់លាន​នាក់​បាន ចាក​ចេញពី​ទីក្រុង​ដា​កា ប្រទេស​បង់​ក្លា​ដែ​ស កាលពី​ម្សិលមិញ ដោយ​ឥត​នឹកនា​ដល់​គ្រោះថ្នាក់​ជាយថាហេតុ​ឡើយ​។ សូម​ពិនិត្យ មើល​ទិដ្ឋភាព​នៃ​ហ្វូងមនុស្ស​ទាំងនេះ​៕ People look on from an overcrowded passenger boat navigating through the Buriganga River in Dhaka Ramadan1 Ramadan1a