កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចកិត្តិ
ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា រួមជាមួយថ្នាក់ដឹក
នាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង និងជនងាយរងគ្រោះ ចំនួន៣៨៦គ្រួសារដែលរស់នៅក្នុងភូមិចំនួន៣ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរនិងភូមិចំនួន៤ ក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
មានមតិស្វាគមន៍នាឱកាសនោះ ឯក
ឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា បានសម្តែងការស្វាគមន៍យ៉ាងកក់
ក្តៅចំពោះប្រតិភូ កាកបាទក្រហមកម្ពុជា ដែលបានចំណាយ ពេលដ៏មមាញឹក អញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋរងផល ប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង និងជនងាយរងគ្រោះនាពេលនេះ។ ក្នុងនេះដែរ ជំនួសមុខឱ្យ ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមសម្តែងនូវអំណរសាទរយ៉ាងជ្រៀលជ្រៅកក់ក្តៅបំផុត ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងយើងខ្ញុំកន្លងមក និងសូមគោរពប្រសិទ្ធពរជ័យបវរមហាប្រសើរគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន សូមសមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ឈ្នះអស់មារសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំជាតិមាតុ
ភូមិ ក៏ដូចជាកាកបាទក្រហមកម្ពុជា បានសម្រេចនូវជោគជ័យថ្មីៗ យ៉ាងត្រចះត្រចង់ជានិច្ចតរៀងទៅ។
ជាមួយគ្នានោះ ឯកឧត្តមប្រធានកិត្តិយសសាខា បានមានប្រសាសន៍បន្តថា តាមគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណ និងនយោបាយឈ្នះឈ្នះ ប្រជាពលរដ្ឋទទួល បាននូវសុខសន្តិភាព ស្ថេរភាពពេញលេញ មានការគោរពសិទ្ធិ ស្របតាមគោល
ការណ៍ នៃលទ្ធិប្រជាធិបតេយ្យ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានខិតខំអនុវត្តន៍នូវគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាពបានល្អប្រសើរ និងបានធ្វើឱ្យប្រជាពលរដ្ឋ រស់នៅដោយសេចក្តីសុខក្សេមក្សាន្តមានជីវភាពធូធារ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរ
សុខទុក្ខ ប្រជាពលរដ្ឋទាំងអស់ដោយ មនោសញ្ចេតនា ការនឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបញ្ហា សុខ ភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិន រើសអើង ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើង។
ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩ កុំមានការភ័យស្លន់ស្លោ ថ្វីត្បិតតែមិនទាន់មានថ្នាំព្យាបាលបាន ប៉ុន្តែយើងអាចទប់ស្កាត់បាន តាមរយៈការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាពិសេសត្រូវអនុវត្ត «រស់នៅធម្មតា តាមបែបគន្លងថ្មី» ។ ក្នុងន័យនេះ សូមប្រជាពលរដ្ឋទាំងអស់ គិតគូរពីគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល រក្សាអនាម័យជាប្រចាំដោយលាងដៃនឹងសាប៊ូ ឬ អាល់កុល និងសូមលើកទឹកចិត្តឱ្យបងប្អូន ប្រើម៉ាស់ ឬក្រមា នៅពេលក្អក កណ្តាស់ ចៀងវាងការប៉ះពាល់ភ្នែក ច្រមុះ មាត់ ដើម្បីការ ពារការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរបេង។
បន្ថែមលើនេះដែរ លោកជំទាវអគ្គ
លេខាធិការ បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាគិតគូរថែ
ទាំសុខភាពឱ្យបានល្អ និងត្រូវរស់នៅដោយមានអនាម័យ ពិសាទឹកដាំឆ្អិនល្អ ប្រើប្រាស់ទឹកស្អាត និងសូមស្ត្រីដែលកំពុងមានផ្ទៃពោះ ឬជិតសម្រាលត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន៤ដង មុនពេលសម្រាល និងត្រូវស្វែងរកមណ្ឌល សុខ
ភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតសម្រាលកូនឱ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ថា អំណោយអង្ករដែលទទួលពីក្រុមហ៊ុនព្រូដិនសលកម្ពុជា និងអំបិលពីក្រុមហ៊ុនសុវណ្ណគិរី ផ្តល់ជូនដល់ក្រុមគ្រួសារនីមួយៗ ៖ទទួលបាន អង្ករ ២៥ គីឡូក្រាម, អំបិល ២ គីឡូក្រាម និងមី ១កេស, ត្រីខ ១០កំប៉ុង, ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវ
យឺត២) ដែលជាអំណោយមនុស្សធម៌ កាកបាទ ក្រហមកម្ពុជា៕