បានប្រកាសថា បាន បំផ្លាញ​ផ្លូវ​ក្រោម​ដី​១៣​កន្លែង​

0

​កម្លាំង​ទាហាន​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃទី ២៧ ខែកក្កដាត​ភ្ជាប់​ពី កោះ​ស៊ី​ណាយ​ចូលទៅ​កាន់​ជ្រោយ ហ្គា​ហ្សា ។ ​ផ្លូវ​ក្រោម​ដី​នោះ​ក៏​ជា​គោលដៅ​នៃ ការវាយប្រហារ​ដោយ​កម្លាំង​យោធ របស់​អ៊ីស្រាអែល​រយៈពេល​៣​សបា្ដហ៍ កន្លងមក​សម្លាប់​មនុ​ស្ស​

ជាង​១​ពាន់​នាក់​។ ​កាល​ពីមួយ​ឆ្នាំមុន​កម្លាំង​ទាហាន អេ​ហ្ស៊ី​ប​ក៏បាន​បើក​យុទ្ធនាការ​នៅ​កោះ ស៊ី​ណាយ​បំផ្លាញ​ផ្លូវ​ក្រោម​ដី​ដែល​ក្រុម ឧទ្ទាម​នៅ​ហ្គា​ហ្សា​ប្រើប្រាស់​សម្រាប់​ដឹក ជញ្ជូន​សព្វាវុធ ។ ផ្លូវ​ក្រោម​ដី​ជាង​១​ពាន់ ត្រូវបាន​បំផ្លាញ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង ក្រោយនេះ ។ ​ក្រុម​ឧទ្ទាម​ហា​ម៉ាស់​បាន​ប្រើប្រាស់ ផ្លូវ​ក្រោម​ដី​ក្នុងការ​ដឹកជញ្ជូន​ថាមពល សព្វាវុធ ស្បៀងអាហារ​ចូលទៅ​កាន់ ជ្រោយ​ហ្គា​ហ្សា​ដែល​អ៊ីស្រាអែល​បាន បិទ​មិនឱ្យ​ក្រុម​នេះ​ធ្វើ​សកម្មភាព​តាំងពី ឆ្នាំ​២០០៦​មក ។ ​

យុទ្ធនាការ​យោធា​របស់​អ៊ីស្រាអែល ដែល​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​៨ ខែកក្កដា មកទល់ពេលនេះ​ក្នុង​គោលដៅ​កម្ទេច ផ្លូវ​ក្រោម​ដី​ដែល​ក្រុម​ហា​ម៉ាស់​ជីក​ចូល ទៅ​វាយប្រហារ​អ៊ីស្រាអែល ។ នៅពេល នេះ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជាង​១​ពាន់​នាក់ និង ទាហាន​អ៊ីស្រាអែល​ជាង​៤០​នាក់​បាត់ បង់ជីវិត​នៅក្នុង​យុទ្ធនាការ​វាយប្រហារ ខាងលើ ។ សហគមន៍​អន្ដរជាតិ​ក៏បាន ថ្កោលទោស​យ៉ាងខ្លាំង​ដល់​អ៊ីស្រាអែល ដែល​បានធ្វើ​សកម្មភាព​សម្លាប់​ពលរ​ដ្ឋ ប៉ា​ឡេ​ស្ទី​ន​អស់​ជាច្រើន ។​ ​បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​អេ​ហ្ស៊ី​ប នឹង​ក្រុម​ហា​ម៉ាស់​កាន់តែ​អាក្រក់​ទៅ ពិសេស​ក្រោយពេល​លោក​មូ​ហា​ម៉េ​ដ មឺ​ស៊ី ត្រូវ​កម្លាំងយោធា​អេ​ហ្ស៊ី​ប​ធ្វើ​រដ្ឋ ប្រហារ​ផ្ដួលរំលំ​នៅ​ខែកក្កដា ឆ្នាំ​២០១៣​។ លោក​មឺ​ស៊ី ជា​សមាជិក​ក្រុម​បងប្អូន អ៊‌ិ​ស្លាម​ដែលមាន​ភាពជិតស្និទ្ធ​ជាមួយ ក្រុម​ហា​ម៉ាស់ ​