( កំពត ):កាដេញថ្លៃ សាងសង់ផ្លូវដីក្រាលគ្រួស ក្រហម ដើម្បីកាត់បន្ថយភាពក្រីក្រ ថ្នាក់ឃុំសង្កាត់ ចំនួន ២ គម្រោ ង ដែល បានប្រព្រឹតទៅ នៅក្នុងសាលា ឃុំ ដំណាក់ កន្ទួតខាងជើង ស្រុក កំពង់ត្រាច ខេត្ត កំពត កាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០០ ។
ក្នុងនោះគម្រោងទី ១ នៅក្នុងឃុំដំណាក់កន្ទួតខាងត្បូង ផ្លូវដីប្រវែង ១៥ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មាន ដាក់អោយដេញគឺ ៨១.៤ ៩១.០០៥ រៀល ក្រុមហ៊ុន យឿន វុធ ធាដេញបានក្នុងតម្លៃ ៧៩.០០០.០០០ រៀល មានការចុះ តម្លៃបន្តិច បន្តួច ដោយសារក្រុមហ៊ុន ចចារត្រូវរូវ ថ្លៃទឹកតែ គ្នាមុននឹងដាក់សំណើរដេញថ្លៃ ។
គម្រោងទី ២ នៅក្នុងឃុំដំណាក់ កន្ទួតខាងជើង ផ្លូវដីក្រាលគ្រួសក្រហម ប្រវែង ២ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មាន ដាក់ អោយដេញ ៩៦.៨៨៩.៦៣៨ រៀល ក្រុមហ៊ុន កែវ ចាន់ណារ៉ា ដេញបានក្នុង តម្លៃទាបជាងគេគឺ ៩៤.០០០.០០០ រៀល ចុះតម្លៃបន្តិចបន្តួច មហាជនសង្កេតឃើញថា ការ ដេញថ្លៃនេះ មានក្រុមហ៊ុន មកបម្រុងដេញថ្លៃច្រើន ក្រុមហ៊ុនណាស់ តែពេលដាក់សំណើរ ដេញថ្លៃឃើញតែ ៦ ក្រុម ហ៊ុ ន បានដាក់ សំណើរដេញថ្លៃ តើក្រុមហ៊ុនផ្សេងទៀត មកធ្វើអ្វី ឬពួកគេមក ចាំយកលុយរដ្ឋ នៅ ក្នុងគម្រោងរោង ដេញថ្លៃផ្លូវរបស់រដ្ឋ យកទៅគ្នា ។
ប្រជាពលរដ្ឋ អាស្រ័យផល លើផ្លូវខាង លើ មានការខកចិត្ត យ៉ាងខ្លាំងដោយក្រុមហ៊ុនយកលុយរដ្ឋ នៅក្នុងគម្រោងផ្លូវ រប ស់ពួកគាត់ ទៅចែកគ្នា នេះហើយជាពុក រលួយ របស់អាជ្ញាធរ និង ក្រុមហ៊ុនដេញ ថ្លៃធ្វើផ្លូវ គ្រួសក្រហម។
ពលរដ្ឋបន្តថា រាជរដ្ឋាភិបាល ចំណាយថវិកាជាតិ អស់រាប់ សិបលានរៀល ក្នុងគម្រោងផ្លូវ ១ ខ្សែៗ សូមគណ: បញ្ជាការឯភាពខេត្ត គួរមេត្តាពិនិត្យ ទៅលើគម្រោ ង ទាំង ២ នេះផង ព្រោះការ ប្រតិបត្តិស្រេ ច តែក្រុមហ៊ុន ក្រឡុកបង្វែរស្រេច តែចិត្ត មិន មានលក្ខណៈទីផ្សារសេរីនោះទេ តើគួរឲ្យក្រុមហ៊ុនទាំងនោះដេញម្តងទៀត ឬយ៉ាងណា ៕
សូមបញ្ជាក់ផងដែរថា បន្តពីការដេញថ្លៃរួច ខាងក្រុមហ៊ុន ដែលមកដេញថ្លៃធ្វើគ្រួសក្រហម នៅឃុំដំណាក់កន្ទួត ខាង ជើង និង ឃុំដំណាក់ កន្ទួតខាងត្បូង ស្រុក កំពង់ត្រាច ខេត្តកំពត គេឃើញពួកក្រុមហ៊ុនទាំងនោះ ប្រមូលផ្ដុំគ្នា នៅតាមហាងកាហ្វេ ពេលនោះ អ្នកសារព័ត៌មានក៏ទៅផឹកកាហ្វេ នៅទីតាំងដដែ តែហាងក្រុមហ៊ុន និយាយថា មានអ្នកកាសែត នៅទីនោះច្រើនណាស់ មិនអាចចែកលុយគ្នាបានទេ ពេលនោះខាងក្រុមហ៊ុនដេញ ថ្លៃផ្លូវ ក៏សម្រេចចិត្ត នាំគ្នាទៅចែកនៅទី តាំងផ្សេងនៅតាមបណ្ដាផ្លូវជាតិលេខ 33 ពេលអ្នកកាសែត បើកម៉ូតូឬឡាន តាមើ លក៏នាំគ្នា បើកឡានបន្ត ទៅចែកនៅស្រុ ក អង្គរជ័យ ត្រង់ចំណុចខ្លោងទ្វារវត្តដំបូក ខ្ពស់។