កំពត;ប្រភពពីប្រជាពលរដ្ឋ នៅភូមិភ្នំតូច ឃុំ ស្ដេចគង់ខាង ត្បូង ស្រុក បន្ទាយមាស ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្ននេះមេឈ្មួញ កៅ ឆាំ បានប្រើគ្រឿងចក្រ ជីកកកាយដី ដីភ្នំមួយកន្លែង ឋិតនៅភូមិ ភ្នំតូច ឃុំ ស្ដេចគង់ខាងត្បូង ស្រុកបន្ទា យមាស ធ្វើអាជីវកម្ម តាមអំពើចិត្ត។
បើតាមការបង្ហើប ពីមន្ត្រីនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តកំ ពត បានឲ្យដឹងថា ការដែល កៅ ឆាំ ហ៊ានធ្វើអ្វីៗតាមអំពើ ចិត្ត គឺមានការឃុបឃិត បើកដៃពីសំណាក់ លោក សោមវិចិត្រ ប្រធាន មន្ទីររ៉ែនិងថាមពល ខេត្តកំពត ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ចំណែកលោក ជាវ តាយ អភិបាលខេត្ត កំពត បែរជារក្សាភាពស្ងៀមស្ងាត់ បណ្តោយឲ្យលោក កៅ ឆាំ ប្រើគ្រឿងចក្រជីកកកាយក្រវ៉ាត់ដីភ្នំ ដែលជាសម្បត្តិរបស់រដ្ឋ ធ្វើអាជីវកម្មយ៉ាងរលូន។
តាមការបង្ហើប ពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពត បានឲ្យដឹងថា ដោយសារមានខ្នង បង្អែករឹងមាំជាពិសេសមានការឃុបឃិត បើកដៃពីសំណាក់លោក សោម វិចិត្រប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពត ទើប កៅ ឆាំ ហ៊ានធ្វើអ្វីៗស្រេច តែអំពើចិត្តរបស់ខ្លួន។
បញ្ហានេះគឺជារឿងដែល លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ព្រមទាំងលោក ជាវ តាយ អភិបាលខេត្ត កំពត មិនគួរបណ្តែត បណ្តោយ តទៅទៀតទេ ភ្នំមួយនេះជារបស់រដ្ឋ មន្ត្រីក្តាមខ្យងម្នាក់ បានឲ្យដឹងថា លោក កៅ ឆាំ កំពុងបំពានច្បាប់ គួរតែអាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធ មានវិធា នការ ទៅលើអ្នកដែល រំលោភយកដីរដ្ឋផង ឬមួយមន្ត្រីពា ក់ព័ន្ធទាំងនោះ បានទទួលលាភសក្ការៈ ម្ចាស់អាជីវកម្មនោះហើយ បានជារក្សាភាព ស្ងៀមស្ងាត់បែបនេះ។
ប្រភពមួយបាន បង្ហើបឲ្យដឹងថា លោក សោម វិចិត្រប្រធា ន មន្ទីររ៉ែ និង ថាមពលខេត្តកំពត ជាអ្នកឃុបឃិតឲ្យលោក កៅ ឆាំ កាយដីកាយថ្មភ្នំ ធ្វើអាជីវកម្មយ៉ាងគឃ្លើនដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ដូច្នេះលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែនិង ថាមពល គួរចាត់វិធានការ ទប់ស្កាត់ អំពើពុករលួយ របស់លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត កំពត ព្រមទាំងបក្ខពួកជាបន្ទាន់។
ជាពិសេសលោក ជាវ តាយ អភិបាលខេត្ត កំពត មិនគួរបណ្តោយឲ្យលោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែនិងថាម ពល ខេត្តកំពត ឃុបឃិតឲ្យលោក កៅ ឆាំធ្វើអ្វីៗតាមអំពើ ចិត្តតទៅទៀតនោះទេ៕




































