ពិធីបរិច្ចាកកញ្ចប់ស្បៀងអាហារ និង កញ្ចប់ថែទាំសុខភាពដើម្បីឆ្លើយតបចំពោះផលបះពាល់នៃជំងឺកូវីត19ក្នុងខេត្តសៀមរាប។

សៀមរាប: អង្គការហាតធូ ហាតទទួលជំនួយពីអង្គការគុយការ(កូរ៉េខាងត្បូង)សហការណ៍ជាមួយអង្គការដោះមីនកម្ពុជា និង អាជ្ញាធរឃំុខ្វាវបានចូលរួមចំណែករំលែកទុក្ខជាមួយសម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលដើម្បីជួយសង្គ្រោះគ្រួសារជនពិការដែលកំពុងជួបការលំបាកខ្វះខាតស្បៀងអាហារក្រោយពេលទឹកជំនន់លិចលងដំណាំស្រូវអស់។

   – ពិធីផ្តល់អំណោយនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី26វិច្ឆិការឆ្នាំ2020 ស្ថិតនៅសាលាឃំុខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ 

    – លោកគង់ ផល្លាមេឃុំខ្វាវ និង សមាជិកក្រុមព្រឹក្សាឃំុ លោកមេភូមិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការហាត​ ធូ ហាត និង អង្គការដោះមីនលម្ពុជាដែលបានចូលរួចំណែកជាមួយរាជរដ្ខាភិបាល និ ងអាជ្ញាធរដោះស្រាយជូនបងប្អូនជនពិការដែលជាជនក្រីក្ររសរុប18គ្រួសារដែលមកពីភូមិចំនួនបួនគឺៈ-ភូមិស្រោង-ភូមិពោរីង-ភូមិរវៀងនិងភូមិជ្រៃ ក្នុងមួយគ្រួសារទទួលបានអង្ករ30គី-ត្រី(ខ)10កំពុង អំបិលរ៉ូឌី1កញ្បធំ អំបិល2គី-ក្រស្កសរ2គី-ក្រទឹកត្រី2ដបទឹកសុីអ៊ីវ2ដប សាប៊ូលុច3ដុំ សាប៊ូលាងដៃ1ដបធំនិងម៉ាស់ចំនួន5ទៀតផង។

      ក្នុងពេលជាមួយគ្នានោះដែរ អ្នកស្រីសោ ឡាប្រធាអង្គការហាត ធូ ហាតបានសំណូមពរដលបងប្អូនជនពិការទាំងអស់គ្នាយកចិត្តទុកដាក់ថែរក្សាសុក្ខភាពអោយបានល្អ និង លាងដៃអោយបានញឹកញាប់ជៀសវាងការឆ្លងរាលដាលនូវជំងីកូវីត19។