ឯកឧត្តម ម៉ៅ​ធនិន អញ្ជើញ​ចុះ​ពិនិត្យ​អគារសិក្សា​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នៅក្នុង​ក្រុង​ពោធិ៍សាត់​

នៅ​ថ្ងៃ​ទី ២៨ ខែ កក្កដា ឆ្នាំ​២០១៤ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត ពោធិ៍សាត់​ដែល​អមដំណើរ​ដោយ​លោក​ឃៀង​សុ​ជីវន្ត័​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​MDS​ប្រចាំ​ខេត្ត​ពោធិសាត់​បាន​អញ្ជើញ​ចុះ​ពិនិត្យ​សាលារៀន​បួន​កន្លែង​ក្នុង​ក្រុង​ពោធិសាត់​មាន​សាលាបឋមសិក្សា​អនុ​

វិទ្យា​លយ័​អូរ​រកា សាលាបឋមសិក្សា​ក្តី​ខ្វាវ សាលាបឋមសិក្សា​បរ​វង្ស ស្ថិតក្នុង​សង្កាត់​ចំរើន​ផល និង សាលាបឋមសិក្សា​ស្ថានីយ​សង្កាត់​ផ្ទះ​ព្រៃ​ក្រុង​ពោធិសាត់  ។​

            តាម​សេចក្តី​រាយ​ការណ៏​របស់​លោក​ឃៀង សុ​ជី​វន្ត័ នាយក​គ្រប់គ្រង របស់​ក្រុមហ៊ុន​MDS​បានឲ្យដឹងថា​ក្នុង​ឆ្នាំ​២០១៣​ក្នុងពេលដែល​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​ស្ពានថ្ម​៣​កន្លែង​ក្នុង​ខេត្ត​ពោធិ៍សាត់​ដែល​ជា​​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ត​ច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន​បាន​ផ្តល់​នូវ​អគារសិក្សា​​ចំនួន​៨​និង​មណ្ឌល​សុខភាព​មួយ​ដែល​ចេញថ្លៃ​សាងសង់​ដោយ​ឯកឧត្តម​អ្នកឧញ៉​ទ្រី​ភាពប្រធាន​​ក្រុមហ៊ុន​MDS:​ដែល​បាន​ផ្តល់ :-​ទី​១​សាលាបឋមសិក្សា​កំពែង​ទី​២​សាលា​វិទ្យា​លយ័​បាក់​ចិញ្ចៀន ទី​៣​សាលា​បឋម​សិក្សា​ដី​ខ្វាវ​ទី​៤​សាលា​អនុ​វិទ្យា​លយ័​អូរ​រកា​រទី​៥​សាលា​បខ​មសិ​ក្សាបរ​វង្ស​ទី​៦​ទី​៧​សាលាបឋមសិក្សា​ស្ថានីយ​ទី​៨​សាលា​អនុ​វិទ្យា​លយ័​ក្រពើ​ពីរ ដោយ​សាលា​និមួយៗ​ទទួលបាន​​នូវ​អគារសិក្សា មួយ​ខ្នង​មាន​ចំនួន ៦​បន្ទប់ និង​មណ្ឌល​សុខភាព​មួយ​ខ្នង​នៅក្នុង​ឃុំ​អន្លង់​រាប ​សាលារៀន​ទាំងអស់នេះ​និង សាងសង់​ឲ្យបាន​ទាន់បេ​វសនកាល​ឆ្នាំ​សិក្សា​២០១៤-២០១៥  ។​
​ក្នុងនោះ​ឯកឧត្តម​ម៉ៅ​ធនិន​អភិបាលខេត្ត​ពោធិសាត់​បា​ន​មាន​វិធានការឲ្យ​លោក​នាយក​គ្រប់គ្រង​​ក្រុមហ៊ុន​MDS​ត្រូវ​សាងសង់​ក្លោងទ្វារ​និង​ចាក់ដី​រៀបចំ​ផ្លូវ​ចូល​ទៅ​កាន់​សាលារៀន​និង​ធ្វើ​ផែនការ​១០​ទៅ​១៥​ឆ្នាំ​ខាង​មុខ​ដែល​សិស្សានុសិស្ស​កាន់តែ​មាន​កំណើន​យ៉ាង​ច្រើន​ជា​ដូចនេះ​លោក​ចៅ​
​សង្កាត់​ចំរើន​ផល​និង​លោកស្រី​នាយិកា​សាលា​អនុ​វិទ្យា​លយ័​អូរ​រការ​និង​លោនាយក​ក្រុមហ៊ុម​ត្រូវ​តែមាន​ផែនការ​ទិញ​ដី​ប្រជាពលរដ្ឋ​ដើម្បី​ពង្រីក​ទីធ្លា​សាលា​ឲ្យបាន​កាន់​ធំ ។ ឯកឧត្តម​បាន​មាន​​ប្រសា​ស​ន៏​ប្រទេសជាតិ​សម្បូរណ៏​រុងរឿង និង មាន​ការអភិវឌ្ឍ​ន៏ ដូច​បណ្តា​ប្រទេស​នានា​នៅលើ​
​សកលលោក​លុះ​ត្រ​តែ​ប្រទេស​យើង​សម្បូរណ័​ទៅ​ដោយ​អ្នក​មាន​ចេះដឹង​ច្រើន​។​ឯកឧត្តម​ជួសមុខ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ សូម​ថ្លែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ជាទី​បំផុត​ជូន​សម្តេច អគ្គមហាសេនាបតី​តេជា​ហ៊ុន​សែន​និង​លោក​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សូម​មាន​កំលាំង​ខ្លាំ​ក្លា​ប្រាជ្ញា​​ឈ្លាសវៃ​បន្ត​ការដឹកនាំ​នាវា​កម្ពុជា​ឈានទៅរក​ភព​សម្បូរ​រុងរឿង​និង​មាន​ការអភិវឌ្ឍ​ន៏​លើ​គ្រប់​វិ​
​សយ័ ។​

1 2 3