នាព្រឹកថ្ងៃទី២៧វិច្ឆិកា ឯកឧត្តម ឈឿន ប៊ុនរ័ត្ន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក៏បានពាំនាំនូវអំណោយពីក្រសួងបរិស្ថាន យកទៅផ្តល់ជូនដល់ប្រជាពលរដ្ឋនៅភូមិទាកទាម ឃុំសន្តិភាព ក្នុងស្រុកសៀមប៉ាង ។ ក្នុងនោះដែរប្រជាពលរដ្ឋចំនួន១៣៩គ្រួសារ លោកគ្រូអ្នកគ្រូ៦នាក់ ក្នុងម្នាក់ៗ និង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម គ្រាប់ពូជបន្លែ១គីឡូកន្លះ ម៉ាស់១០ ក្រម៉ា១ ថវិកា២ម៉ឺនរៀល ។ ចំណែកសិស្សានុសិស្ស ទទួលបានសម្ភារៈសិក្សា សរុបរួមមានដូចជាៈសៀវភៅ២០០ក្បាល ប៊ិច២០០ដើម ខ្មៅដៃ២០០ដើម ជ័រលុប២០០ដុំ ក្នុងម្នាក់ៗទទួលបាន៥០០០រៀល មន្រ្តីប៉ុស្តិ៍រដ្ឋបាល៦ នាក់ ក្នុងម្នាក់ៗថវិការ៣ម៉ឺនរៀល និងថវិកាសម្រាប់រដ្ឋបាលឃុំ៥០ម៉ឺនរៀល ។ សម្រាប់មន្រ្តីឧទ្យានជាតិប្រចាំស្នាក់ការដែនជម្រកសត្វព្រៃសៀមប៉ាង និងឧទ្យានជាតិស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំនួន៥២នាក់ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា១ ថវិកា៣ម៉ឺនរៀលផងដែរ ៕