ក្រសួងការពារជាតិ ព្យួរ មុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក សេសា ន ខេត្តស្ទឹងត្រែង ដោយសារតែ……

0

ភ្នំពេញៈ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក សេសា ន ខេត្តស្ទឹងត្រែង ត្រូវបាន អគ្គមេបញ្ជាការ នៃ កងយោធពល ខេមរភូមិន្ទ បានសម្រេច ព្យួរ មុខតំណែង ដើម្បី ទុកឱ្យ សមត្ថកិច្ច តុលាការ ចាត់វិធានការ តាម នីតិវិធី ច្បាប់ ក្រោយពី មន្ត្រី រូបនេះ បាន បង្កជម្លោះ ជាមួយ ប្រជាពលរដ្ឋ បណ្ដាល ឲ្យ ពិការភាព ។

អគ្គមេបញ្ជាការ នៃ កងយោធពល ខេមរភូមិន្ទ បានចេញ លិខិត សេចក្តីសម្រេច ស្តីពី ការព្យួរ មុខតំណែង យោធិន នៃ កងយោធពល ខេមរភូមិន្ទ ចុះហត្ថលេខា ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយ នាយ ឧ ត្ត ម សេនីយ៍ វង្ស ពិ សេន បានសម្រេច ព្យួរ មុខតំណែង វរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ ០៣២៣៣០ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក សេសា ន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដើម្បី ទុក ជូន សមត្ថកិច្ច តុលាការ ចាត់ការ តាម នីតិវិធី ។

ករណី ព្យួរ មុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក ខាងលើនេះ បន្ទាប់ពី មន្ត្រី រូបនេះ បាន មាន ជម្លោះ វាយ ទៅលើ បុរស ម្នាក់ បណ្ដាលឱ្យ ពិការភ្នែក នៅ ចំណុច សួនច្បារ ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីពេល កន្លងទៅ ថ្មីៗ នេះ ៕