សមត្ថកិច្ចចំរុះ បានពិនិត្យផ្សព្វផ្សាយ និង ធ្វើ ការប្រមូលដកហូតស្រា ស និងស្រាថ្នាំ តាមតូបការបិទសិប្បកម្មផលិតស្រាសលក់នៅក្នុងឃុំក្តុលសែនជ័យ ចំនួន៧កន្លែង និងកន្លែងលក់២កន្លែង សរុប៩កន្លែង.

កំពង់ឆ្នាំង៖នៅថ្ងៃទី០១ធ្នូឆ្នាំ ២០២០ កម្លាំងនិងក្រុមការងារស្រុកបានសហការជាមួយរដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល មន្ទីរឧស្សាហកម្មរ៉ែ និងថាមពល កងរាជអាវុធហត្ថខេត្ត ប៉ូលីស ស្រុក បានពិនិត្យចុះ ផ្សព្វផ្សាយ និង ធ្វើ សនិង ប្រមូលដកហូតស្រា ស និងស្រាថ្នាំ តាមតូបការបិទសិប្បកម្មផលិតស្រាសលក់នៅក្នុងឃុំក្តុលសែនជ័យ ចំនួនកន្លែងផលិត៧កន្លែង និងកន្លែងលក់២កន្លែង
សរុប៩កន្លែង.
អាជ្ញាធរបានត្រួតពិនិត្យរួច បន្តថាសូមឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិដល់សែនជ័យឃុំក្ដុលសែនជ័យស្រុកទឹកផុសខេត្តកំពង់ឆ្នាំងសូមឱ្យបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះស្រាសនិងស្រាថ្នាំមេត្តាកុំឱ្យហូបបន្តទៀត ចៀសវាងប៉ះពាល់ដល់ការពុលនិងប៉ះពាល់ដល់អាយុជីវិតសូមបងប្អូនមេត្តាជៀសផុតពីស្រាសនិងស្រាថ្នាំឲ្យបានពីព្រោះមិនដឹងថាស្រាដែលពុលមិនដឹងនៅកន្លែងណាខ្លះ ខណៈពេលនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បើបានដឹងហើយសូមមេត្តាឈប់ហូបជាបន្ទាន់ជៀសការពុលទៀត។