លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ទទួលផែនការងារធនធានមនុស្ស ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ០៦លានរៀលជូនដល់លោកស្រី អុន យ៉ម ត្រូវជាភរិយាសព

តាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ ០៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ខែ ធ្នូ ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរដោយក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគិរីចុងកោះ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ០៦លានរៀល ថវិកាលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ចំនួន៥០ម៉ឺនរៀល) និងដោយថវិការបស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ចំនួន ៩៥ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់លោកស្រី អុន យ៉ម ត្រូវជាភរិយាសពលោក អនុសេនីយ៍ឯក យុន សារុន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលគិរីចុងកោះ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ខេត្តតាកែវ ទទួលមរណៈភាពថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង១៥នាទីដោយ(គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០)ស្ថិតនៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព សំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ ដែលបានបម្រើប្រទេសជាតិកន្លងមកមានស្នាដៃល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕