ខេត្តកំពង់ធំ: មានការភ្ញាក់ផ្អើលមួយ ដោយសារតែករណីបុរសម្នាក់ដេកស្លាប់នៅក្នុងផ្ទះ ដោយមិនដឹងមូលហេតុ រស់នៅភូមិគុហ៍បារែង ឃុំអណ្តូងពោធ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលវេលាម៉ោង3.00នាទី នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣,០០នាទី។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ បានចុះមកដល់កន្លែងកើតហេតុ បានបញ្ជាក់ថា សាកសព មានឈ្មោ: នាថ ងួន ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែ នៅភូមិកើតហេតុខាងលើ ប្រពន្ឋជនរងគ្រោះ មានឈ្មោះម៉ម ភាព អាយុ៤២ឆ្នាំ ជនជាតិខ្មែរ។
ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ពីរនាក់ប្តី បានទៅច្រូត ស្រូវនៅតំបន់តាំងសី ខាងត្បូងភូមិគុហ៍បារែង រហូតដល់ម៉ោង២២ ០០នាទី បាននាំគ្នាត្រឡប់មកផ្ទះវិញ ប្តីបានប្រាប់ខ្លួនថា គាត់វិលមុខ ខ្លួនក៏រៀបចំ បាយអោយប្តីហូបទាំងអស់គ្នា រួចប្តីខ្លួនក៏ឡើងដេកលើផ្ទះមុន
គាត់ដេកតាមក្រោយរហូត ដល់ម៉ោង ៣,០០នាទីទាបភ្លឺថ្ងៃទី ឈានដល់ ថ្ងៃទី៤ខែ ១២,៊ឆ្នាំ២០២០ ស្រាប់តែខ្លួនលឺសំលេងប្តីដកដង្ហើមក្រតៗ ខ្លួនក៏ស្ទុះឡើងចាប់អង្រួនប្តី គាត់បាត់មាត់ ក្បាលធ្លាក់លើខ្នើយ រួចខ្លួនស្រែកហៅបងស្រីនឹងឪពុកមកជួយមើលពេលពួកគាត់មកដល់ប្តីរបស់ខ្លួនបានដាច់ខ្យល់តែម្តង។
ក្រោយពី សមត្ថកិច្ចជំនាញ និងអាជ្ញាធរ រួមទាំងក្រុមគ្រូពេទ្យ បានពិនិត្យកោសល្យវិច័យ.ដោយពុំប្រទះឃើញមាន ស្នាកស្នាមនៅលើដងខ្លួន សពជនរងគ្រោះនោះឡើយ ទើបបាន សន្និដ្ឋានជំហានដំបូងថាជនរងគ្រោះ
ស្លាប់ដោយខ្យល់គ គឺ(គាំងបេះដូងស្លាប់ ដោយសារអស់កម្លាំងនឿយហត់ខ្លាំងពេក ក្រោយពីពិនិត្យចប់ បានធ្វើកំនតហេតុប្រគល់សាកសពជូនគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។