ប្រជាពលរដ្ឋរាប់រយ គ្រួសារនាំគ្នាមកសាលាឃុំរាមក្នុងគោល បំណងដាក់ការស្នើរសុំធ្វើប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋ រស់នៅឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុរាប់រយគ្រូសារនាថ្ងៃទី ០៤ខែ ធ្នូឆ្នាំ ២០២០ នេះបាននាំគ្នាមកសាលាឃុំរាម ក្នុងគោលបំណង់ស្នើរសុំឲ្យមន្រ្តីអាជ្ញាធរមួលដ្ឋានចុះទៅពិនិត្យជាក់ស្តែង ទីតាំងដីដែលពួកគាត់រស់នៅខ្លះជាង៣០ឆ្នាំទៅហើយនោះ ដើម្បីទទូលបានប្លង់កម្មសិទ្ធិស្របច្បាប់។
.លោក បងប្រុស ឈ្មោះ ស៊ិមសុង និងបងប្រុស ឈ្មោះ ហែម គៀវ រូមនិងបងប្អូនប្រជាពលរដ្ឋ ជាច្រើន ទៀត ដែលមានវត្តមាន នៅសាលាឃុំរាម នាព្រឹក ថ្ងៃទី ៤ ខែធ្នូឆ្នាំ២០២០ បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថា លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបាន ចេញលិខិត បង្គាប់ការតាំងពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ ២០២០មកម្លេះ តម្រូវឲ្យក្រុមការងារនិងមន្រ្តីពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងលើដីធ្លីរបស់ពួកគាត់ ដើម្បីផ្តល់ប្លង់ កម្មសិទ្ធិ ស្របច្បាប់ ជួនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំរាម តាម(សជណ)លេខ ១៦៤៩ ចុះថ្ងៃទី៣០ ខែ ធ្នូឆ្នាំ ២០១៩ របស់ ក្រសួងបរិស្ថាន ។ ប៉ុន្តែររហូតមកដល់ពេលនេះបើគិតទៅមានរយៈជិត កន្លះខែមកហើយ បន្ទាប់ពីរ លោកគួច ចំរើន អភិបាលខេត្តចេញលិខិតបង្គាប់ការនោះ គឺនៅមិនទាន់ឃើញមន្រ្តីពាក់ព័ន្ធណាម្នាក់ចុះទៅដល់
ទីតាំងដីរបស់ពួកគាត់ដើម្បីអនុវត្តន៏តាមខ្លឹមសារបង្គាប់ការ នោះនៅឡើយទេ មួលហេតុបែបនេះហើយ ដែលពួក គាត់ នាំគ្នាមកកាន់សាលាឃុំរាម ក្នុងគោលបំណង់ចង់ដឹងការពិត ។
.ដោយឡែក សំរាប់ បង ប្រុស ឈ្មោះ ហ៊ុន ណារ៉ា .បងប្រុស ឈ្មោះ អ៊ិនទូច . បងប្រុស ឈ្មោះបឿន សម្បត្តិ .ខណៈមានវត្តមាន នៅក្នុងសាលាឃុំផងដែរនោះ បាននិយាយប្រាប់ឲ្យដឹងថាពួកគាត់ ក៏ដូចបងប្អូនប្រ ជាពលរដ្ឋផ្សេងទៀតម្នាក់ៗបានរស់នៅលើទឹកដីឃុំរាមនេះមិនតិចជាង៣០ឆ្នាំនោះឡើយ កើតកូនពួនជាចៅ ប៉ុន្តែរដីធ្លីរបស់ពួកគាត់កន្លងមកធ្លាប់បានសុំចុះបញ្ជីដីធ្លីជាច្រើនលើករូចមកហើយ ដើម្បីទទូលបានប្លង់កម្មសិទ្ធិ ស្របច្បាប់នោះ គឺមិនត្រូវបានគេធ្វើឲ្យទេ ដោយពេលខ្លះខាងមន្រ្តីអាជ្ញាធរមួលដ្ឋាន ឆ្លើយបែបរំភើយថា មិនអាច ចេញប្លង់បានទេ ពិព្រោះដីនេះជាដី ស្ថិតក្នុង ឧឡានជាតិរាម ឬដីជាប់ពាក់ព័ន្ធក្រុមហ៊ុន ឯកដែលទទូលបាន សិទ្ធិ វិយោគពីរាជរដ្ឋាភិបាល។
.លោក ហោ ជិន ហ៊ី ក្រុមព្រឹក្សារ ឃុំរាម បានបញ្ជាក់ថា នៅថ្ងៃទី ៤ ខែ ធ្នូឆ្នាំ ២០២០នេះពិតជាមាន ប្រជាពលរដ្ឋ ជាច្រើនមកដល់សាលាឃុំរាម ពិត ប្រាកដមែនដោយគោលបំណងរបស់ពួកគាត់ ចង់ដាក់ពាក្យ ស្នើរសុំប្លង់កម្មសិទ្ធិដីធ្លី របស់ពួកគាត់ ដែលកំពង់រស់នៅកាន់កាប់។
.ជុំរិញបញ្ហារនេះ លោកលិន សារិន មេឃុំរាម ក៏បានបញ្ជាក់ងដែរថាលោកបានឲ្យប្រជាពលរដ្ឋ ទាំងអស់ ដាក់ពាក្យស្នើរសុំចុះបញ្ជីដីធ្លី មកសាលាឃុំរាមឲ្យបានគ្រប់ៗគ្នាដើម្បី លោកធ្វើរបាយការ ទៅថ្នាក់ដឹកនាំ ខេត្ត ព្រះសីហនុពិនិត្យនិងសម្រេច ទទូលបានបណ្ណ័កម្មសិទ្ធិ ស្របច្បាប់ ។ ជាមួយគ្នានេះ លោក លិន សារិន មេឃុំ រាម ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ រស់នៅឃុំរាម គួរ ទទូលបាន កម្មសិទ្ធិស្របច្បាប់លើដីធ្លី របស់ពួកគាត់ ហើយ ពីព្រោះ ដីធ្លីរបស់ពួកគាត់ម្នាក់ៗ សុទ្ធសឹង ជាសំណង់រឹងមាំ ផ្ទះថ្ម អស់ហើយ ៕