កំពង់ឆ្នាំង: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងដោយប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ប្រទះឃើញសាកសពអណ្ដែតទឹកនៅក្រោមផ្ទះរបស់គាត់ ម្ចាស់ផ្ទះក៏បានរាយការណ៍ជូនសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានបន្តដំណឹងនេះទៅគ្រប់បណ្ដាប៉ុស្ដិ៍ទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធនឹងសាកសពកណ្ដាប់ទឹកដើម្បីស្វែងរកសាច់ញាតិ។
-នៅវេលាម៉ោងប្រមាណជាជិតមួយក្រុមគ្រួសារសាកសព(ប្រុស) ក៏បានមកដល់ហើយពិនិត្យឃើញថាពិតជាប្ដីរបស់ខ្លួន ។ តាមសាច់ញាតិរបស់សពបានបញ្ជាក់ឲ្យដឹងថា ប្ដីរបស់គាត់មានជំងឺសរសៃប្រសាទ បានមកសម្រាកនៅមន្ទីពេទ្យខេត្តចំនួនបួនថ្ងៃហើយប៉ុន្តែបានបាត់ពីមន្ទីរពេទ្យ អស់រយៈពេល ៤ថ្ងៃដែរ ហើយក្រុមសាច់ញាតិក៏បានរកសព្វទិសទីនៅក្នុងក្រុងកំពង់ឆ្នាំងតែរកមិនឃើញ ទើបដល់វេលាខាងលើនៅពេលដែលសមត្ថកិច្ចជូនដំណឹងក៏បានពិនិត្យឃើញថាជាសាកសពបងប្រុស និងប្ដីរបស់ខ្លួន។
-ក្រោយពីស្រង់សាកសពចេញពីទឹកសមត្ថកិច្ចនគរបាលនិងប្រជាពលរដ្ឋ បានប្រគល់ជូនទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដាក់តាមរថយន្តពេទ្យ ដើម្បីដឹកទៅស្រុកកំណើតធ្វើបុណ្យសព(រស់នៅភូមិកែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង )។
-ក្នុងនោះផងដែរប្រជាពលរដ្ឋរស់នៅតំបន់នោះចំនួន ក៏បានជួយជាថវិការមួយចំនួនដើម្បី រៀបចំក្នុងពិធីបុណ្យសពរបស់គ្រួសារនោះផងដែរ។ ចំណែកប្អូនប្រុសបីនាក់បានឧបត្ថម្ភ ៣០ ម៉ឺនរៀល ជួយក្នុងការទិញទិញក្តាម្ឍូស និងមានការឧបត្ថម្ភជាហូរហែពីសំណាក់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។
-ទន្ទឹមនោះផងដែរប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ច សូមថ្លែងអំណរគុណដល់ម្ចាស់ផ្ទះ ដែលបានអនុញ្ញាតឲ្យសមត្ថកិច្ចយកសាកសពពីក្រោមផ្ទះ ដោយឆ្លងកាត់បរិវេណផ្ទះរបស់គាត់ ដើម្បីប្រគល់ជូនទៅកាន់សាច់ញាតិ និង សូមជូនពរដល់ម្ចាស់ផ្ទះ ជួបតែសេចសុខ សេចក្តីចម្រើន រកស៊ីមានបានគ្រប់ពេលវេលា។